ព័ត៌មានអន្ដរជាតិ
៥ ប្រទេសលើលោកមានករណីឆ្លង កូវីដ សរុបតិចបំផុត
បច្ចុប្បន្នជំងឺកូវីដ ១៩ នៅតែបន្តវាយលុកពិភពលោកយ៉ាងខ្លាំងក្លា ហើយការរីករាលដាលរបស់វានៅតែបន្តការព្រួយបារម្ភ ខណៈពេលនេះពិភពលោកមានករណីឆ្លងសរុបជាង ២៥៩ លានករណី ។
ទន្ទឹមនោះក៏មានប្រទេស និងដែនដីមិនទាន់មានករណីឆ្លង និងឆ្លងតិចជាងគេផងដែរ ។ ក្នុងចំណោមប្រទេសទាំងនេះភាគច្រើនជាប្រជាជាតិកោះប៉ាស៊ីហ្វិកនៅក្នុងទ្វីបអូសេអានី ។
១. កោះ Marshall Islands ទ្វីបអូសេអានី មានប្រជាជន ៥៩,១៩៤ នាក់
កោះ Marshall Islands បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ ។

បច្ចុប្បន្នកោះនេះបានកត់ត្រាករណីឆ្លងសរុបចំនួន ៤ ករណី និងមិនមានអ្នកស្លាប់នោះទេ ហើយបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដកាលពីខែធ្នូ ឆ្នាំ ២០២០ ។
២. កោះសាម័រ ទ្វីបអូសេអានី មានប្រជាជន ១៩៨,៤១០ នាក់
កោះសាម័រ (Samao) បានកត់ត្រាករណីឆ្លងដំបូងនៃរោគរាតត្បាតកូវីដ ១៩ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

ឥឡូវកោះប៉ាស៊ីហ្វិកមួយនេះបានរាយការណ៍ករណីឆ្លងសរុបចំនួន ៣ និងមិនមានអ្នកស្លាប់ឡើយ ។
៣. កោះសាំងហេលេណា (នៅមហាសមុទ្រអាត្លង់ទិកខាងត្បូង) មានប្រជាជន ៤,២៥៥ នាក់
កោះសាំងហេលេណា (Saint Helena) បានប្រកាសករណីឆ្លងដំបូងនៃជំងឺកូវីដ ១៩ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ ។

បច្ចុប្បន្នកោះដែលគ្រប់គ្រងដោយចក្រភពអង់គ្លេសនៅមហាសមុទ្រអាត្លង់ទិកខាងត្បូងមានករណីឆ្លងសរុបចំនួន ២ ករណី និងមិនមានអ្នកស្លាប់ផងដែរ ។
៤. មីក្រូណេស៊ី ទ្វីបអូសេអានី មានប្រជាជន ១១៥,០២១ នាក់
រដ្ឋសហព័ន្ធមីក្រូណេស៊ី (Micronesia) បានរាយការណ៍ពីការមកដល់ជំងឺកូវីដ ១៩ កាលពីដើមឆ្នាំនេះ ពោលនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២១ ។

បច្ចុប្បន្នរដ្ឋមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចមួយនេះមានករណីឆ្លងសរុបតែមួយករណីប៉ុណ្ណោះ ហើយក៏មិនមានអ្នកស្លាប់ផងដែរ ។
៥. ប្រទេស តុងហ្គា ទ្វីបអូសេអានី មានប្រជាជន ១០៥,៦៩៥ នាក់
តុងហ្គា (Tonga) បានរាយការណ៍ពីការមកដល់ជំងឺកូវីដ ១៩ កាលពីចុងខែមុន ពោលនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១ ។

បច្ចុប្បន្នព្រះរាជាណាចក្រនៅអនុតំបន់ប៉ូលីណេស៊ី ដែលមានកោះប៉ាស៊ីហ្វិកខាងត្បូងជាង ១៧០ បានកត់ត្រាករណីឆ្លងតែមួយករណីប៉ុណ្ណោះ ហើយកំពុងសម្រាកព្យាបាលនៅឡើយ ៕
គួរបញ្ជាក់ថា គិតត្រឹមពេលនេះសហរដ្ឋអាមេរិកនៅតែជាប្រទេសមានករណីឆ្លងកូវីដច្រើនជាងគេលើលោក ពោលបានកត់ត្រាករណីឆ្លងជិត ៤៩ លានករណី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Worldometer

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់