Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលប្រាប់អ្នកវិទ្យាសាស្ត្រចង្ក្រានរ៉េអាក់ទ័រប្រុងប្រយ័ត្នខ្លួន ក្រោយការធ្វើឃាតមេនុយក្លេអ៊ែរអ៊ីរ៉ង់

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីស្រាអែល និងអតីតបុគ្គលិកនៅចង្ក្រានរ៉េអាក់ទ័រ Dimona ភាគខាងត្បូងរបស់ខ្លួនត្រូវបានព្រមានថា ពួកគេអាចត្រូវបានផ្ដោតគោលដៅ និងវាយប្រហារដោយអ៊ីរ៉ង់ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ខ្លួនត្រូវបានធ្វើឃាតកាលពីសប្តាហ៍មុននៅក្នុងអ្វីដែលក្រុងតេអេរ៉ង់អះអាងថាជាការវាយប្រហាររបស់អ៊ីស្រាអែល ។

យ៉ាងហោចណាស់អ្នកវិទ្យាសាស្ត្រនៅចង្ក្រានរ៉េអាក់ទ័រ Dimona ម្នាក់ត្រូវបានប្រាប់ដោយក្រុមសន្តិសុខអ៊ីស្រាអែលថា អ៊ីរ៉ង់កំពុងតាមដានសកម្មភាពតាមអ៊ីនធឺណិតរបស់គាត់ ហើយគាត់គួរតែចៀសវាងដើរតាមផ្លូវរាល់ដង ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។ នេះបើយោងតាមរបាយការណ៍របស់ទូរទស្សន៍ Kan របស់អ៊ីស្រាអែល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រមុខប្រឆាំងភេរវកម្មអ៊ីស្រាអែលលោក Nitzan Nuriel បានឲ្យដឹងថា លទ្ធភាពនៃការវាយប្រហាររបស់រដ្ឋាភិបាលក្រុងតេអេរ៉ង់លើក្រុមមន្រ្តីអ៊ីស្រាអែលនៅក្រៅប្រទេសមានកម្រិតទាប ប៉ុន្តែលោកបាននិយាយថា ប្រជាជនចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ។

ការព្រមានសម្រាប់មន្រ្តីនុយក្លេអ៊ែរអ៊ីស្រាអែលធ្វើឡើង បន្ទាប់ពីមជ្ឈមណ្ឌលប្រឆាំងភេរវកម្មរបស់ខ្លួនកាលពីម្សិលមិញបានព្រមានដល់ពលរដ្ឋរបស់ខ្លួនថា ពួកគេចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារដែលអាចកើតមានជាពិសេសនៅប្រទេសអាហ្ស៊េបៃហ្សង់ បារ៉ែន ហ្សកហ្ស៊ី តំបន់ឃឺដអ៊ីរ៉ាក់ ទួរគី និងអារ៉ាប់រួម ក៏ដូចជាបន្ទាប់ពីឃាតកម្មលើអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ Mohsen Fakhrizadeh ។

ក្នុងសប្តាហ៍នេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបញ្ជាក់ជាថ្មីថា អ៊ីស្រាអែលស្ថិតនៅពីក្រោយការសម្លាប់លោក Fakhrizadeh ដោយអះអាងថា សំណល់អាវុដដែលត្រូវបានប្រើបានបង្ហាញរូបសញ្ញា និងលក្ខណៈច្បាស់លាស់នៃឧស្សាហកម្មយោធាអ៊ីស្រាអែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អ៊ីស្រាអែលទទួលនាវាចម្បាំងទំនើបបំផុតរបស់ខ្លួន ស្របពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់

ចុចអាន ៖ អ៊ីស្រាអែល ប្រុងជើងការ​ខ្ពស់ បន្ទាប់ពី អ៊ីរ៉ង់ គំរាម​សងសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម