Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកត្រៀមខ្លួន! យោធាចិននិងរុស្ស៊ី ជិតពួតដៃគ្នាហើយ

បានផុស

នៅ

នេះគឺជាសុបិន្តអាក្រក់បំផុតរបស់មន្ទីរបញ្ចកោណ ស្របពេលសម្ព័ន្ធភាពយោធារវាងរុស្ស៊ី និងចិន ជិតក្លាយជាការពិតហើយ។

នៅក្នុងសន្និសីទវីដេអូកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានយល់ព្រមលើការធ្វើសមយុទ្ធ និងការល្បាតរួមគ្នាជាបន្តបន្ទាប់ នៅទូទាំងសមុទ្រចិនខាងកើត និងសមុទ្រជប៉ុន។

កងទ័ពជើងទឹកចិននិងរុស្ស៊ី បានបញ្ជូននាវាចម្បាំងរួមគ្នាចំនួន១០គ្រឿង ឆ្លងកាត់ច្រកសមុទ្រ Tsugaru ដ៏តូចចង្អៀតរបស់ប្រទេសជប៉ុនរួចទៅហើយ។

ដោយសារតែសមុទ្រចិនខាងត្បូង គឺជាចំណុចមួយដ៏មានសក្តានុពលសម្រាប់ជម្លោះរវាងចិន និងអាមេរិក, វត្តមានរបស់នាវាចម្បាំងរុស្ស៊ីនៅក្នុងតំបន់នេះ បានដាក់សម្ពាធបន្ថែមលើកងកម្លាំងទ័ពជើងទឹកអាមេរិក។

លោក Shoigu បាននិយាយថា ការល្បាតយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក នៅជិតដែនអាកាសរុស្ស៊ី បានកើនឡើងហួសកម្រិតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

លោក​និយាយ​ថា “​​មួយ​ខែ​កន្លង​ទៅ​នេះ ការហោះហើរប្រហែល៣០លើក ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ព្រំដែន​​សហព័ន្ធ​រុស្ស៊ី ដែល​ចំនួននេះ ច្រើន​ជាង២.៥ដង បើធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន”។

មួយក្នុងចំណោមប្រតិបត្តិការរបស់កងទ័ពអាកាសអាមេរិកដែលលោករៀបរាប់ គឺជាសមយុទ្ធ Operation Global Thunder ដែលហាត់សមវាយប្រហារនុយក្លេអ៊ែរលើប្រទេសរុស្ស៊ី។

លោកបន្តថា នៅក្នុងបរិបទនៃចលនាដ៏គឃ្លើនពីសហរដ្ឋអាមេរិក សម្ព័ន្ធភាពរុស្ស៊ី-ចិនអាចជា កត្តាស្ថិរភាពក្នុងកិច្ចការពិភពលោក។

ចំណែកលោក Wei បានប្រាប់លោក Shoigu ថា រុស្ស៊ីបានឆ្លើយតបដោយជោគជ័យចំពោះការគម្រាមកំហែងយោធារបស់សហរដ្ឋអាមេរិក។

ស្របពេលជាមួយគ្នានោះ ចិនក៏បានចោទប្រកាន់អាមេរិកពីទង្វើបង្កហេតុផងដែរ ដោយសេចក្តីថ្លែងការណ៍ពីកងទ័ពរំដោះប្រជាជនចិនបាននិយាយថា សហរដ្ឋអាមេរិកកំពុងបង្កើតហានិភ័យសុវត្ថិភាព និងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ បន្ទាប់ពីនាវាពិឃាត USS Milius ល្បាតតាមច្រកសមុទ្រតៃវ៉ាន់។

ប្រភពយោធាចិនក៏បានពណ៌នាអំពីកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS រវាងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលីថាជា ការគំរាមកំហែងគ្មានទំនួលខុសត្រូវយ៉ាងខ្លាំងចំពោះស្ថិរភាពក្នុងតំបន់ផងដែរ។

ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កតិកាសញ្ញាថ្មីជាមួយរុស្ស៊ីនឹងបន្តធ្វើឲ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងយោធាប្រទេសទាំងពីរ, បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងសមយុទ្ធយុទ្ធសាស្ត្រ, ល្បាតរួមគ្នា និងផ្នែកផ្សេងទៀត ហើយបន្តការរួមចំណែកថ្មីក្នុងការការពារផលប្រយោជន៍ស្នូលរបស់ចិននិងរុស្ស៊ី ព្រមទាំងរក្សាសន្តិសុខ និងស្ថិរភាពអន្តរជាតិ និងក្នុងតំបន់។

ខណៈដែលប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងប្រឈមមុខដាក់គ្នាលើបញ្ហាកោះតៃវ៉ាន់ ហើយប្រភពចារកម្មអាមេរិកបានព្រមានអំពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដំណាក់កាលនេះ មហាអំណាចទាំងបីកំពុងប្រឈមមុខដាក់គ្នាដោយផ្ទាល់ហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ រុស្ស៊ី ព្រមានបាញ់កម្ទេច ផ្កាយរណបអង្គការ ណាតូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម