Connect with us

ព័ត៌មានអន្ដរជាតិ

ថ្មីទៀតហើយ កូរ៉េ​ខាង​ជើង ដើរ​បង្ក្រាបអ្នកពាក់​អាវ​ស្បែក​ដូច​លោក គីម ជុងអ៊ុន

បានផុស

នៅ

វិទ្យុ RFA បានរាយការណ៍ថា អាជ្ញាធរនៅក្នុងប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមបង្រ្កាបអ្នកដែលពាក់អាវស្បែក ដែលចង់ធ្វើត្រាប់ដូចមេដឹកនាំប្រទេសលោក គីម ជុងអ៊ុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អាវរងារធ្វើពីស្បែកទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកូរ៉េខាងជើងក្នុងឆ្នាំ ២០១៩ បន្ទាប់ពីលោក គីម បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ជាមួយនឹងការពាក់អាវបែបនេះ ។

អ្នកស្រុកដែលសុំមិនបញ្ចេញឈ្មោះម្នាក់នៃទីក្រុង Pyongsong របស់កូរ៉េខាងជើងក៏បានពន្យល់ថា អាវធំស្បែកបានពេញនិយមបន្ថែមទៀតក្នុងចំណោមប្រជាជន បន្ទាប់ពីលោក គីម និងមន្ត្រីជាន់ខ្ពស់ទាំងអស់ពាក់ចូលរួមក្នុងក្បួនដង្ហែយោធានៅឯសមាជបក្សលើកទី ៨ នៅក្នុងខែមករា ។

ប្រភពបានកត់សម្គាល់ថា ខណៈដែលប្អូនស្រីរបស់ប្រមុខរដ្ឋកូរ៉េខាងជើងលោកស្រី គីម យូជុង និងស្ត្រីមានអំណាចមួយចំនួនទៀតស្ថិតក្នុងចំណោមអ្នកដែលឃើញពាក់អាវបែបនេះ សម្លៀកបំពាក់អាវធំស្បែកបានក្លាយជានិមិត្តសញ្ញាសម្រាប់ស្ត្រីដែលមានអំណាចផងដែរ ។

ប្រភពបាននិយាយថា “នៅពេលដែលអាវស្បែកចាប់ផ្តើមត្រូវបានទទួលស្គាល់ថាជានិមិត្តសញ្ញានៃអំណាច ឈ្មួញសំលៀកបំពាក់ឯកជនបានស្នើសុំឲ្យមន្ត្រីក្រុមហ៊ុនពាណិជ្ជកម្មនាំចូលស្បែកសំយោគចាប់តាំងពីខែកញ្ញាឆ្នាំនេះ ។ ពួកគេបានចម្លងការរចនានៃអាវស្បែក ហើយពាក់ដោយសេចក្តីថ្លៃថ្នូរខ្ពស់បំផុត ហើយឥឡូវនេះអាវទាំងនេះត្រូវបានលក់នៅលើទីផ្សារ” ។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ប៉ូលីសនៅទីក្រុង Pyongsong បានចាប់ផ្តើមរឹបអូសអាវពីអ្នកលក់  និងពីមនុស្សដែលពាក់វានៅទីសាធារណៈ ។

ប្រភព​បាន​បន្ថែម​ថា​ “​យុវជនបានធ្វើការ​តវ៉ា​ដោយ​និយាយ​ថា ​ពួកគេ​ទិញ​អាវ​នោះ​ដោយ​លុយ​ខ្លួន​ឯង  ហើយ​គ្មាន​ហេតុផល​ដើម្បី​បោះ​វាចោល​ទេ​ ។ ប៉ុន្តែប៉ូលិសបានណែនាំសាធារណជនកុំឲ្យពាក់អាវស្បែកនេះ ព្រោះវាជាផ្នែកមួយនៃសេចក្តី​ណែនាំ​របស់​គណបក្ស​ក្នុង​ការ​សម្រេច​ថា ​អ្នក​ណា​អាច​ពាក់​បាន” ។

ប្រភពមួយផ្សេងទៀតក៏បានបង្ហាញផងដែរថា ខណៈពេលដែលអាវស្បែកបានក្លាយជាការពេញនិយមនៅក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ នៅពេលដែលខ្សែភាពយន្តកូរ៉េខាងត្បូងចាប់ផ្តើមផ្សព្វផ្សាយនៅតាមបណ្តាខេត្តនានា ដោយធ្វើឲ្យអាវធំស្បែកកាន់តែមានប្រជាប្រិយភាពជាងអាវធំធម្មតា បន្ទាប់ពីការបង្ហាញខ្លួនតាមទូរទស្សន៍របស់លោក គីម ជុងអ៊ុន ។

ប្រភពទីពីរបាននិយាយថា “នៅពេលដែលអាវស្បែកទាំងនេះក្លាយជាការពេញនិយម អាជ្ញាធរអនុវត្តច្បាប់បានតាមពីក្រោយក្រុមហ៊ុនដែលផលិតអាវធំដែលមើលទៅដូចថ្លៃថ្នូរពេក ។ អាជ្ញាធរក៏ដើរតាមមនុស្សដែលពាក់វានៅទីសាធារណៈ ខណៈអ្នកស្រុកបានតវ៉ាប្រឆាំងនឹងការបង្រ្កាបនេះ ដោយសួរថាតើមានអ្វីមិនស្អាតដែលជ្រើសពាក់អាវស្បែកនេះ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កូរ៉េ​ខាង​ជើង​ ប្រហារជីវិតនិស្សិតម្នាក់ ដោយសាររឿង “Squid Game”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម