ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីអាគ្នេយ៍ ហាមឃាត់អ្នកដំណើរមកពីអាហ្វ្រិក ខ្លាចនាំវីរុសបំប្លែងខ្លួនសាហាវប្រភេទថ្មី
សិង្ហបុរី នឹងដាក់កំហិតការចូលប្រទេស ចំពោះអ្នកធ្វើដំណើរដែលមានប្រវត្តិធ្វើដំណើរថ្មីៗនេះ ទៅកាន់ប្រទេសអាហ្វ្រិកចំនួនប្រាំពីរ បន្ទាប់ពីមានរបាយការណ៍ថា មេរោគកូវីដ១៩បំប្លែងខ្លួនឆ្លងសាហាវដ៏គ្រោះថ្នាក់ អាចនឹងចរាចរនៅទីនោះ។
ចាប់ពីម៉ោង១១:៥៩យប់ថ្ងៃសៅរ៍ទៅ អ្នកកាន់លិខិតឆ្លងដែនរយៈពេលវែង និងភ្ញៀវទេសចររយៈពេលខ្លីទាំងអស់ដែលមានប្រវត្តិធ្វើដំណើរក្នុងរយៈពេល១៤ថ្ងៃចុងក្រោយ ទៅកាន់ប្រទេស បុតស្វាណា អេស្វាទីនី ឡេសូតូ ម៉ូសំប៊ិក ណាមីប៊ី អាហ្វ្រិកខាងត្បូងនិង ស៊ីមបាវ៉េ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលសិង្ហបុរី ឬឆ្លងកាត់ទីនោះទេ។ .

ការរឹតបន្តឹងនេះ ក៏អនុវត្តផងដែរចំពោះអ្នកដែលទទួលបានការយល់ព្រមជាមុន សម្រាប់ការចូលប្រទេសសិង្ហបុរី។
ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ដែលវិលត្រឡប់មកពីប្រទេសទាំងនេះ នឹងត្រូវជូនដំណឹងអំពីការស្នាក់នៅមួយកន្លែងរយៈពេល១០ថ្ងៃ នៅទីតាំងជាក់លាក់មួយ។

ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយថា “អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោក នៅតែកំពុងព្យាយាមស្វែងយល់បន្ថែមទៀត អំពីវីរុសកូវីដបំប្លែងខ្លួនថ្មី B.1.1.529 ដូចជាថាតើវាឆ្លងខ្លាំងជាង Delta, វាទំនងជានាំទៅរកជំងឺធ្ងន់ធ្ងរ និងមានភាពធន់នឹងប្រសិទ្ធភាពនៃវ៉ាក់សាំងដែលមានស្រាប់នាពេលបច្ចុប្បន្ននេះដែរឬទេ”។
យាងណាក្តី ក្រសួងអះអាងថា បច្ចុប្បន្ន ប្រទេសសិង្ហបុរីមិនមានករណីឆ្លងវីរុសបំប្លែងខ្លួនប្រភេទនេះនៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អង់គ្លេស រឹតបន្តឹងការធ្វើដំណើរមកពីអាហ្វ្រិក ដោយសារវីរុសបំប្លែងថ្មីដ៏គ្រោះថ្នាក់

-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?