ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ ឆក់យកជីវិតមនុស្សអស់ជាច្រើននាក់
នៅក្នុងរយៈពេលថ្ងៃ ២ គឺចាប់តាំងពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ នៅភាគខាងត្បូងនៃប្រទេសថៃ គឺនៅក្នុងខេត្ត ណាខន ស៊ីថាំម៉ារ៉ាត បានទទួលរងនូវទឹកជំនន់យ៉ាងសាហាវជាទីបំផុត ដែលទឹកនេះបានហូរធ្លាក់ចេញពីតំបន់ភ្នំនានា ហើយបានហូរកាតទៅលើស្រុកចំនួន ២០ នៅក្នុងចំណោមស្រុកទាំង ២៣ នៃខេត្ត ណាខន ស៊ីថាំម៉ារ៉ាត។
នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ គេសង្កេតឃើញមានស្រុក ធុងសុង ដែលធ្ងន់ធ្ងរជាងគេ គឺស្ពានថ្មមួយកន្លែង ត្រូវបានបាក់ដាច់មួយកង់ស្របពេល ដែលមានរថយន្តម៉ាក ហ្វជីន័រ ពណ៌ខ្មៅ មួយគ្រឿង ដែលមាននារី ២ នាក់ ជិះក្នុងនោះ បានមកដល់ត្រង់កន្លែងដែលបាក់ ហើយក៏បានធ្លាក់ចូលទៅក្នុងទឹកតែម្តង។
យោងតាមការផ្សាយរបស់សារព័ត៌មានក្នុងប្រទេសថៃបានបញ្ជាក់ថា នៅពេលនោះដែរ នារីទាំង ២នាក់ បានទាញញញួរវាយកញ្ចក់រថយន្ត ដើម្បីហែលទឹកចេញមកខាងក្រៅ ដោយនៅពេលនោះដែរ ដោយសារតែសភាពទឹកហូរខ្លាំង ទើបធ្វើឲ្យនារីរងគ្រោះម្នាក់ហែលបានទាន់ពេល ដោយឡែកនារីម្នាក់ទៀត ដោយសារតែអស់កម្លាំងក៏បានរសាត់តាមខ្សែទឹកប្រមាណ ២០០ ម៉ែត្រទើបត្រូវបានសង្គ្រោះ ប៉ុន្តែជាអកុសលពេលបញ្ជូនដល់មន្ទីរពេទ្យនាង ក៏បានបាត់បង់ជីវិតទៅហើយ។
ដោយឡែក ក៏មានរឿងមួយទៀតនៅក្នុងហេតុការណ៍នៃទឹកជំនន់នេះដែរ ដែលម្តាយសុខចិត្តផុតដង្ហើមដោយសារតែជ្រមុជទឹក ដើម្បីតាមរកកូនប្រុសដែលលិចក្នុងទឹក ប៉ុន្តែនៅទីបំផុតនាងក៏បានស្លាប់នៅក្នុងទឹកក្បែរនឹងសពកូនប្រុសតែម្តង។ ព័ត៌មានបានបញ្ជាក់ថា នៅពេលទឹកជំនន់លិចលំនៅឋានអស់ ទើបអ្នកភូមិមួយចំនួនត្រូវចាកចេញតាមរយៈកូនទូកតូចៗ ដោយនៅពេលនោះដែរនាង ចរិយា អាយុ២៧ឆ្នាំ បាននាំកូនប្រុសអាយុ៥ឆ្នាំឡើងទូកទៅជាមួយនឹងគេដែរ តែជាអកុសល ទូកនោះត្រូវបានខ្សែទឹកកួចក្រឡាប់ ដោយនាងបានតោងទូកជាប់ ដោយឡែកកូនប្រុសរបស់នាងក៏បានលិចចូលទៅក្នុងទឹក ទើបធ្វើឲ្យនាងដែលជាម្តាយបានជ្រមុជចុះទៅក្នុងទឹក ដើម្បីតាមរកកូនទីបំផុតនាង ក៏បានដាច់ខ្យល់ស្លាប់នៅក្នុងទឹកក្បែរសពកូនប្រុសតែម្តង។
ភាពសោកសង្រេងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ថៃ នាំសពយកទៅដាក់ក្នុងមឈូសតែមួយ ( ម្តាយ និង កូន ) ដោយអនុញ្ញាតឲ្យធ្វើបុណ្យនៅក្នុងស្ថានីយតម្រួតតែម្តង ព្រោះនៅក្នុងខេត្តនោះស្ទើរតែរកទីទួល ដើម្បីធ្វើបុណ្យមិនបានទេ៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ គ្រោះថ្នាក់រថយន្តក្រុងធ្លាក់ពីលើស្ពាននៅប្រេស៊ីល សម្លាប់មនុស្ស ១៧ នាក់ (មានវីដេអូ)
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?