ព័ត៌មានអន្ដរជាតិ
ថ្នាំគ្រាប់ព្យាបាលកូវីដ Molnupiravir គ្មានប្រសិទ្ធភាព ដូចការអះអាងពីមុនទេ
ជារឿងមួយដ៏គួរឲ្យខកចិត្ត ដែលថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុនផលិតឱសថ Merck មានប្រសិទ្ធភាពកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ តិចជាងសេចក្តីរាយការណ៍កាលពីលើកមុន។ ក្រុមហ៊ុនបាននិយាយបែបនេះ បន្ទាប់ពីបញ្ចេញការវិភាគពេញលេញនៃលទ្ធផលសាកល្បង។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ បាននិយាយកាលពីថ្ងៃសុក្រថា ថ្នាំលេប Molnupiravir បានបង្ហាញការថយចុះ៣០ភាគរយនៃការចូលព្យាបាលក្នុងមន្ទីរពេទ្យនិងការស្លាប់ បើប្រៀបធៀបជាមួយថ្នាំ Placebo ដោយផ្អែកលើទិន្នន័យពីអ្នកជំងឺជាង១,៤០០នាក់។
កាលពីខែមុន ក្រុមហ៊ុនបាននិយាយថា ទិន្នន័យពីអ្នកជំងឺចំនួន៧៧៥នាក់ បានបង្ហាញពីការថយចុះប្រហែល៥០ភាគរយ។
នៅក្នុងទិន្នន័យពីការសិក្សាដែលបានធ្វើបច្ចុប្បន្នភាព ការស្លាប់មនុស្សម្នាក់ ត្រូវបានគេរាយការណ៍នៅក្នុងក្រុមលេបថ្នាំ Molnupiravir បើធៀបទៅនឹង៩នាក់នៅក្នុងក្រុមលេបថ្នាំ Placebo។

ក្រុមហ៊ុន Merck បានដាក់ពាក្យស្នើសុំការអនុញ្ញាតពីសហរដ្ឋអាមេរិកចំពោះថ្នាំ Molnupiravir កាលពីថ្ងៃទី១១ខែតុលា បន្ទាប់ពីបង្ហាញទិន្នន័យបណ្តោះអាសន្ន។
ការចេញផ្សាយនៃការវិភាគពេញលេញនេះ បានកើតឡើងមុនពេលរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បោះពុម្ពឯកសារមួយនៅថ្ងៃសុក្រ ដែលមានបំណងជូនដំណឹងដល់ក្រុមអ្នកជំនាញខាងក្រៅ ដែលនឹងត្រូវជួបប្រជុំនៅថ្ងៃអង្គារខាងមុខ ដើម្បីពិភាក្សាថាតើត្រូវផ្តល់យោបល់ផ្តល់សិទ្ធិឲ្យប្រើប្រាស់ថ្នាំគ្រាប់នេះដែរឬក៏អត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ថ្នាំព្យាបាលកូវីដ Molnupiravir នឹងមានប្រសិទ្ធភាពខ្ពស់បំផុត បើប្រើតាមរបៀបនេះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ