ព័ត៌មានអន្ដរជាតិ
ចិន កំពុងបង្កើតកំពូលទាហាន “កែហ្សែន” ដែលគ្មានអ្នកណាអាចយកឈ្នះបាន
យោងតាមប្រធានផ្នែកស៊ើបការណ៍សម្ងាត់អាមេរិកម្នាក់បានឲ្យដឹងថា ប្រទេសចិនកំពុងអភិវឌ្ឍន៍ “កំពូលទាហាន” កែហ្សែនដែលគ្មានអ្នកណាអាចយកឈ្នះបាន។ គ្មានប្រទេសណាមួយអាចបង្កើតទាហានបែបនេះបានទេហើយគេធ្លាប់តែឃើញនៅក្នុងរឿងវិទ្យាសាស្ត្របែបច្នៃប្រឌិតប៉ុណ្ណោះ។

លោក John Ratcliffe នាយកផ្នែកស៊ើបការណ៍ជាតិរបស់លោក Donald Trump បានអះអាងថា ចិនកំពុងប្តេជ្ញាចិត្តត្រួតត្រាផ្នែកសេដ្ឋកិច្ច យោធានិងបច្ចេកវិទ្យាលើសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតនៅក្នុងពិភពលោកហើយកំពុងសាកល្បងបច្ចេកវិទ្យាទាហានទំនើប។

លោកនិយាយថា វិធីមួយក្នុងចំណោមវិធីនានាដែលសាធារណរដ្ឋប្រជាមានិតចិនកំពុងស្វែងរកដើម្បីទទួលបានផលប្រយោជន៍ផ្នែកយោធាពីគូប្រជែងរបស់ខ្លួនគឺត្រូវប្រើឧបករណ៍កែហ្សែន CRISPR ដើម្បីកែប្រែអំប្រ៊ីយ៉ុងរបស់មនុស្សដើម្បីបង្កាត់យោធាដែលមានសមត្ថភាពប្រយុទ្ធកាន់តែខ្លាំង កាន់តែយូរនិងកាន់តែមានប្រសិទ្ធភាព។

ដោយនិយាយថាចិនជាប្រទេសបង្កការគំរាមកំហែងធំបំផុតដល់សហរដ្ឋអាមេរិកនាពេលសព្វថ្ងៃនេះនិងជាការគំរាមកំហែងធំបំផុតចំពោះលទ្ធិប្រជាធិបតេយ្យនិងសេរីភាពទូទាំងពិភពលោកចាប់តាំងពីសង្គ្រាមលោកលើកទី២មកនោះ លោក Ratcliffe បានសរសេរនៅក្នុងកាសែត Wall Street Journal ថា គ្មានព្រំដែនក្រមសីលធម៌ចំពោះការបន្តអំណាចរបស់ទីក្រុងប៉េកាំងទេ។

មានការជជែកវែកញែកយ៉ាងទូលំទូលាយអំពីក្រមសីលធម៌នៃការប្រើឧបករណ៍ដូចជា CRISPR ដើម្បីធ្វើឲ្យប្រសើរឡើងនូវហ្សែនរបស់មនុស្ស។

ជីវវិទូជនជាតិចិនឈ្មោះ He Jiankui បានបង្កឲ្យមានភាពចម្រូងចម្រាសនៅពេលដែលគាត់បានកែហ្សែនរបស់ក្មេងស្រីភ្លោះឈ្មោះថា លូលូ និងណាណា ដើម្បីធ្វើឲ្យពួកគេមានភាពស៊ាំទៅនឹងមេរោគអេដស៍។

គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំនិងពិន័យជាប្រាក់៣លានយ័ន (៣៤៥,០០០ផោន) ពីបទ “ការប្រព្រឹត្តវេជ្ជសាស្រ្តខុសច្បាប់” ប៉ុន្តែលោក Ratcliffe ជឿថា យោធាចិននៅតែធ្វើការស្រាវជ្រាវស្រដៀងគ្នានេះបានដោយសម្ងាត់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ទាហានអូស្ត្រាលីយកជើងសិប្បនិម្មិតរបស់ក្រុមតាលីបង់ដាក់ស្រាផឹក
ចុចអាន៖ ទាហានសម័យសង្គ្រាមអ៊ីរ៉ាក់ប្តឹងក្រសួងការពារជាតិអាមេរិកព្រោះសំឡេងផ្ទុះអាវុធធ្វើឲ្យគាត់ថ្លង់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ