ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដ ថៃ ៤ ប្រភេទ ចាប់ផ្ដើមធ្វើតេស្តលើមនុស្សជាបណ្ដើរៗ និងចាយថវិកាសរុប ៤.៨ ពាន់លានបាត
លោកស្រី Ratchada Thanadirek អ្នកនាំពាក្យរងទីស្តីការនាយករដ្ឋមន្ត្រីបានបង្ហើបថា នៅក្នុងកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ (CDC) កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីបាននឹងកំពុងតាមដានវឌ្ឍនភាពនៃការស្រាវជ្រាវវ៉ាក់សាំងនៅក្នុងប្រទេសថៃ។
វាត្រូវបានគេរាយការណ៍ថា វ៉ាក់សាំងទាំងបួនកំពុងត្រូវបានធ្វើតេស្តលើមនុស្ស និងទទួលបានការគាំទ្រថវិកាសម្រាប់ការអភិវឌ្ឍន៍តាមកាលកំណត់ សរុបចំនួន ៤.៨ ពាន់លានបាត (១៤២,៥២២,១២៨,០០ ដុល្លារ )។

វ៉ាក់សាំង NDV-HXP-S បង្កើតឡើងដោយអង្គការឱសថរដ្ឋាភិបាល (GPO) រួមជាមួយនឹងសាកលវិទ្យាល័យ Mahidol បានទទួលថវិកាពីរដ្ឋាភិបាលតាមរយៈវិទ្យាស្ថានជាតិវ៉ាក់សាំង (NHSO) ៤៥.៨៨ លានបាត។ ការសាកល្បងមនុស្សដំណាក់កាលទី ២ បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែ សីហា។ លទ្ធផលត្រូវបានរំពឹងទុកក្នុងខែធ្នូ។ សំណើរថវិកាកំពុងរង់ចាំ សម្រាប់ការគាំទ្រ និងការធ្វើតេស្តដំណាក់កាលទី ៣ ។
វ៉ាក់សាំង Chula-Cov19 ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំង នៃមហាវិទ្យាល័យឱសថ សាកលវិទ្យាល័យ Chulalongkorn ទទួលបានថវិកាពីរដ្ឋាភិបាលតាមរយៈវិទ្យាស្ថានជាតិថ្នាំបង្ការ (NHSO) ក្នុងទឹកប្រាក់ចំនួន ៣៧៥ លានបាត ការធ្វើតេស្តលើមនុស្សដំណាក់កាលទី២ ចាប់ពីថ្ងៃទី៤ ខែសីហា លទ្ធផលរំពឹងទុកក្នុងខែធ្នូ និងសម្រាប់ការសាកល្បងព្យាបាលដំណាក់កាលទី ៣ ផលិតសម្រាប់ការចុះឈ្មោះវ៉ាក់សាំង សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន។ គណៈរដ្ឋមន្ត្រីបានអនុម័តថវិកាចំនួន ២,៣១៦ លានបាត។
វ៉ាក់សាំង Baiya SARS-CoV-2 Vax ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Baiya Phytofarm និងសាកលវិទ្យាល័យ Chulalongkorn បានទទួលថវិកាពីចំនួន ១៦០ លានបាត។ បច្ចុប្បន្ននេះ វាស្ថិតនៅក្នុងដំណាក់កាលសាកល្បងមនុស្ស ដំណាក់កាលទី ១ ចាប់ផ្តើមពីខែតុលា ហើយថ្មីៗនេះ គណៈរដ្ឋមន្ត្រីបានអនុម័តដែនកំណត់ចំនួន ១,៣០៩ លានបាត ពីច្បាប់ប្រាក់កម្ចី ដើម្បីប្រើក្នុងការស្រាវជ្រាវនិងការបង្កើតវ៉ាក់សាំង ក្នុងការធ្វើតេស្ដមនុស្សដំណាក់កាលទី៣ផងដែរ។
និង វ៉ាក់សាំង Covid-19 ដោយ Bionet-Asia បានទទួលថវិកាពីចំនួន ៦៥០លានបាត និងតេស្តលើមនុស្សដំណាក់កាលទី១ តាំងពីថ្ងៃទី ២៥ ខែមិថុនា ដើម្បីសិក្សាពីសុវត្ថិភាព និងជំរុញភាពស៊ាំ។ បច្ចុប្បន្ន ការធ្វើតេស្តកំពុងត្រូវបានរៀបចំក្នុងដំណាក់កាលទី២។

ទន្ទឹមនោះ នាយករដ្ឋមន្ត្រីបានផ្តល់សារៈសំខាន់ និងត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រថវិកាសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំងជាតិថៃគ្រប់ជំហាន។ ចាប់តាំងពីដំណើរការនៃ R & D ការធ្វើតេស្តការអនុវត្ត ការចុះឈ្មោះ ដើម្បីឲ្យវាអាចប្រើបានពេញរង្វង់ ពង្រឹងសុវត្ថិភាពវ៉ាក់សាំងរបស់ប្រទេស នេះជាក្ដីសង្ឃឹមមួយទៀត ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ និងបង្កើនសក្ដានុពលនៃការគ្រប់គ្រងសុខភាពរបស់ប្រទេស ក្នុងរយៈពេលយូរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រទេសនៅ អឺរ៉ុប មួយទៀត ប្រកាសរកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?