Connect with us

ព័ត៌មានអន្ដរជាតិ

កុមារអន្តោប្រវេសន៍ជាង១,០០០នាក់ក្នុងមណ្ឌលឃុំឃាំងរបស់រដ្ឋាភិបាលអាមេរិក ធ្វើតេស្តវិជ្ជមានកូវីដ១៩

បានផុស

នៅ

យោងតាមទីភ្នាក់ងារសហព័ន្ធបានឲ្យដឹងថា កុមារអន្តោប្រវេសន៍ជាង១,០០០នាក់នៅក្នុងមណ្ឌលឃុំឃាំងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាចាប់តាំងពីខែមីនាមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សរុប មានករណីជំងឺកូវីដ១៩ចំនួន១,០៦១ករណីក្នុងចំណោមកុមារចំណាកស្រុកដែលគ្មានអាណាព្យាបាលដែលស្ថិតក្រោមការមើលថែដោយការិយាល័យតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនដែលជាទីភ្នាក់ងារសហព័ន្ធគ្រប់គ្រងដោយក្រសួងសុខាភិបាលនិងសេវាមនុស្ស។

យោងតាមទីភ្នាក់ងារនេះបានឲ្យដឹងថា ក្នុងចំណោមករណីទាំង១,០៦១ កុមារចំនួន៩៤៣នាក់បានជាសះស្បើយ។

បច្ចុប្បន្ន កុមារចំនួន១១៨នាក់បានធ្វើតេស្តវិជ្ជមានហើយនៅតែស្ថិតក្នុងការដាក់ឲ្យនៅដាច់ដោយឡែកបើទោះបីជាគ្មានកុមារណាម្នាក់ត្រូវគេតម្រូវឲ្យចូលព្យាបាលក្នុងមន្ទីរពេទ្យក៏ដោយ។

តួលេខចុងក្រោយបង្អស់នេះគឺជាការកើនឡើងពីដើមឆ្នាំនៅពេលជំងឺរាតត្បាតកូវីដ១៩បានរាលដាលដល់សហរដ្ឋអាមេរិក។ ការរីករាលដាលនៃវីរុសកូរ៉ូណាបានជំរុញឲ្យការិយាល័យតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនបញ្ឈប់ដាក់កុមារតូចៗនៅក្នុងរដ្ឋដែលមានចំនួនករណីកូវីដខ្ពស់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ តំបន់​ពីរ​នៅ​រាជ​ធានី​ភ្នំពេញ ទើប​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​លើក​ដំបូង បង​ប្អូនសូម​ប្រុង​ប្រយ័ត្ន

ចុចអាន៖ យុវតី​ខ្មែរ​ឆ្លង​កូវីដ៖ សូម​កុំ​ថែម​បន្ទុក​ឲ្យ​ពេទ្យ​ទៀតអី អាណិត​ពេទ្យណាស់​​ ពេល​ឃើញ​ព្យាបាល​អ្នក​ជំងឺ​ទាំង​ហត់​នឿយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ វិនាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៣២ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម