Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ព្រមានថា រលកទី ៤ ពីវីរុសបំប្លែងខ្លួន Omicron នឹងកើតមានក្នុងពេលខាងមុខ

បានផុស

នៅ

ប្រធានាធិបតី Cyril Ramaphosa បានលើកឡើងពីលទ្ធភាពដែលប្រទេសនេះ អាចឈានចូលរលកទី៤ ក្នុងពេលឆាប់ៗ ខណៈវីរុសបំប្លែងខ្លួន Omicron នៅ​តែ​បន្ត​កើន​ឡើង នៅ​ក្នុង​ខេត្ត​ទាំងអស់​នៃ​អាហ្វ្រិក​ខាងត្បូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ramaphosa បាន​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា “ការ​កំណត់​អត្តសញ្ញាណវីរុសបប្លែងខ្លួន Omicron ស្រប​ពេល​ជាមួយ​នឹង​ការ​កើន​ឡើង​ភ្លាមៗ ​នៃ​ការ​ឆ្លង​មេរោគកូវីដ ហើយ​ប្រសិន​បើករណីនៅ​តែ​បន្ត​កើន​ឡើង នោះ​មិន​យូរ​ទេ​ប្រទេស អាហ្វ្រិក​ខាងត្បូងនឹង​រក​ឃើញ​រលក​ទីបួន ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

ដោយ​ហេតុ​ថា​ មាន​តែ ៣៥ ភាគរយ ​នៃ​ចំនួន​ប្រជាជន​ពេញវ័យ​ប៉ុណ្ណោះ ​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ មនុស្ស​មួយ​ចំនួន​នៅតែ​មាន​ការ​ស្ទាក់ស្ទើរ​ ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដដែល។

លោក​ប្រធានាធិបតីរូប​នេះ បាន​ប្រកាស​ថា ​ក្រុមការងារមួយត្រូវបានបង្កើត​ឡើង​ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​នៃការផលិតវ៉ាក់សាំង ជា​កាតព្វកិច្ចដើម្បីចូលទៅ​កន្លែង​សាធារណៈ​ដូចជា ការ​ដឹក​ជញ្ជូន​សាធារណៈ កន្លែងធ្វើការ ព្រឹត្តិការណ៍​សាធារណៈ និង​កន្លែង​សាធារណៈផ្សេងៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖ប្រទេសនៅ អឺរ៉ុប មួយទៀត ​ ប្រកាសរកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម