ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងថ្ងៃចន្ទនេះហក់ឡើងជាថ្មី ចំពេលក្តីបារម្ភពីវីរុសថ្មី Omicron
នៅថ្ងៃចន្ទនេះ តម្លៃប្រេងបានឡើងថ្លៃវិញ បន្ទាប់ពីធ្លាក់ចុះប្រហែលជា១០ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃសុក្រ ស្របពេលវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron កំពុងក្លាយជាក្តីបារម្ភ។
ប្រេងឆៅ Brent បានឡើងថ្លៃ៣.០៥ដុល្លារ ឬស្មើនឹង ៤.២% ក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ៩.៥០ដុល្លារកាលពីថ្ងៃសុក្រ។
ចំណែកប្រេងឆៅរបស់(WTI) បានកើនឡើងដល់ទៅ៣.២៧ដុល្លារ ឬស្មើនឹង៤.៨%ក្នុងមួយបារ៉ែល បន្ទាប់ពីកាលពីសប្តាហ៍មុនធ្លាក់ចុះ១០.២៣ដុល្លារ។

តម្លៃប្រេងបានធ្លាក់រួមគ្នាជាមួយទីផ្សារហិរញ្ញវត្ថុផ្សេងទៀតកាលពីថ្ងៃសុក្រដែលមានជាង១០% ហើយនេះជាការធ្លាក់ចុះច្រើនបំផុតក្នុងមួយថ្ងៃគិតចាប់ពីខែមេសា ឆ្នាំ២០២០មក ខណៈវីរុសបំប្លែងខ្លួនថ្មីបានធ្វើឲ្យក្រុមអ្នកវិនិយោគមានការប្រុងប្រយ័ត្ន និងព្រួយបារម្ភដែលថា អតិរេកផ្គត់ផ្គង់អាចកើនឡើងក្នុងត្រីមាសទីមួយ។
លោក Hiroyuki Kikukawa នាយកចាត់ការទូទៅនៃក្រុមស្រាវជ្រាវនៅ Nissan Securities បាននិយាយថា ៖«មានការកែតម្រូងការទិញលើទស្សនៈដែលថា ទីផ្សារប្រេងត្រូវបានលក់លើសកាលពីសប្តាហ៍មុន និងលើការរំពឹងទុកថា អង្គការនៃប្រទេសនាំចេញប្រេង OPEC+ ប្រហែលជាចាត់វិធានការនៅពេលវីរុស Omicron កំពុងក្លាយជាក្តីបារម្ភ ដែលអាចកាត់បន្ថយទិន្នផល»។
លោកថា ៖«ពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំងគឺថាតើវីរុស Omicron នឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងតម្រូវការឥន្ធនៈយ៉ាងណា កិច្ចពិភាក្សាពីចំណាត់ការរបស់ OPEC+ និងនុយក្លេអ៊ែរអ៉ីរ៉ង់នឹងធ្វើសប្តាហ៍នេះ»។
វីរុសបំប្លែងខ្លួនថ្មី Omicron បានរាលដាលទូទាំងពិភពលោកកាលពីថ្ងៃអាទិត្យម្សិលមិញក្នុងនោះរកឃើញនៅប្រទេសហុល្លង់ ដាណឺម៉ាក និងអូស្ត្រា ដែលបានធ្វើឲ្យប្រទេសជាច្រើនទៀតកំពុងរឹតបន្តឹងបំរាមធ្វើដំណើរ។
អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនមិនទាន់ច្បាស់ទេអំពីវីរុសបំប្លែង Omicron ដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងមានគ្រោះថ្នាក់ និងឆ្លងអាក្រក់ជាងវីរុសផ្សេងៗយ៉ាងណា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ