ព័ត៌មានអន្ដរជាតិ
ចិន អួតថាអាចទប់ស្កាត់វីរុសបំប្លែងខ្លួន Omicron ដូចកាលធ្លាប់ធ្វើជាមួយ Delta
លោក Zhang Wenhong វេជ្ជបណ្ឌិតក្រុងសៀងហៃបានសរសេរនៅលើបណ្ដាញ Sina Weibo របស់លោកកាលពីថ្ងៃអាទិត្យថា វីរុសកូវីដបំប្លែងខ្លួនថ្មី Omicron ដែលអង្គការសុខភាពពិភពលោក (WHO) បានហៅថា “វីរុសគួរឲ្យព្រួយបារម្ភ” ហើយអាចចម្លងបានច្រើនជាងប្រភេទ Delta ទៀតនោះ នឹងមិនមានឥទ្ធិពលខ្លាំងលើប្រទេសចិនក្នុងដំណាក់កាលបច្ចុប្បន្ននេះនោះទេ ។

លោក Zhang បានសរសេរថា “យុទ្ធសាស្ត្របច្ចុប្បន្នរបស់ប្រទេសចិនក្នុងការឆ្លើយតបយ៉ាងរហ័ស និងគ្មានករណីឆ្លងនឹងអាចទប់ទល់វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីៗ ។ បច្ចុប្បន្នចិនកំពុងពន្លឿនការកសាងការគាំទ្រផ្នែកវិទ្យាសាស្ត្រ រួមទាំងទុនបម្រុងនៃវ៉ាក់សាំង និងថ្នាំដែលមានប្រសិទ្ធភាព ក៏ដូចជាសុខភាពសាធារណៈ និងធនធានវេជ្ជសាស្ត្រ ដែលអាចគាំទ្រដល់ការបើកទូលាយរបស់ប្រទេសចិនទៅកាន់ពិភពលោក និងផ្តល់សិទ្ធិអំណាចដល់ប្រទេសក្នុងការដោះស្រាយការប្រយុទ្ធនឹងជំងឺរាតត្បាតធម្មតានៅដំណាក់កាលបន្ទាប់” ។

លោក Zhang ដែលជាប្រធាននាយកដ្ឋានជំងឺឆ្លងនៅមន្ទីរពេទ្យ Huashan និងមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យ Fudan បាននិយាយថា ជាមួយនឹងវិទ្យាសាស្រ្ត និងសាមគ្គីភាព ប្រទេសនឹងដោះស្រាយជាមួយនឹងវីរុសបំប្លែងខ្លួន Omicron ឲ្យបានត្រឹមត្រូវដូចអ្វីដែលខ្លួនបានធ្វើជាមួយវីរុសបំប្លែងខ្លួន Delta ។
លោក Zhang បានសរសេរថា វានឹងចំណាយពេលជុំវិញពិភពលោកប្រហែល ២ សប្តាហ៍ ដើម្បីមើលថាតើវីរុសបំប្លែងខ្លួនថ្មីនេះនឹងបង្កការគំរាមកំហែងដល់ប្រព័ន្ធភាពស៊ាំប្រជាជនដែលងាយរងគ្រោះនៅក្នុងសង្គមមួយចំនួនឬយ៉ាងណានោះ ។

ទន្ទឹមនោះ លោកក៏បានពន្យល់ផងដែរអំពីមូលហេតុដែលប្រទេសមួយចំនួន ដូចជាចក្រភពអង់គ្លេស និងអ៊ីស្រាអែល បានរឹតបន្តឹងដើម្បីទប់ស្កាត់ជំងឺរាតត្បាតលើអ្នកធ្វើដំណើរចូលប្រទេស ។
ជាចុងក្រោយលោកបានសរសេរថា “ជាង ៨០ ភាគរយនៃពលរដ្ឋនៅក្នុងប្រទេសទាំងពីរនេះត្រូវបានចាក់វ៉ាក់សាំងពេញដូស ។ ប្រសិនបើវីរុសបំប្លែងខ្លួនថ្មីនេះអាចទម្លុះរបាំងភាពស៊ាំនៅទីនោះ ពិភពលោកប្រហែលជាត្រូវផ្លាស់ប្តូរយន្តការចាក់វ៉ាក់សាំងកូវីដរបស់ខ្លួន ដោយធ្វើវាទៅជាអ្វីមួយដូចជាជំងឺគ្រុនផ្តាសាយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ប្រទេសអឺរ៉ុបចំនួន ២ រកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron ចំនួន ១៥ ករណីមកពី អាហ្វ្រិក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ