ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីឆែកឆ្លងកូវីដដុនដាបតែងតាំងនាយករដ្ឋមន្ត្រីថ្មីក្នុងប្រអប់រំកញ្ចក់
ប្រធានាធិបតីឆែក លោក Milos Zeman បានធ្វើជាអធិបតីនៃពិធីតែងតាំងមេដឹកនាំសម្ព័ន្ធភាពកណ្តាល-ស្តាំនិយមលោក Petr Fiala ជានាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ក្នុងប្រអប់កញ្ចប់បិទជិតដោយសារលោកត្រូវបានតេស្តរកឃើញវិជ្ជមានកូវីដ-១៩ដើម្បីការពារឆ្លងទៅអ្នកដទៃ។
លោក Zeman មើលទៅមានស្ថាពដុនដាបដោយមិនអាចដើរ ឬឈរបានទេ ប៉ុន្តែស្ថិតនៅលើរទេះរុញនៅពេលលោកបង្ហាញខ្លួនក្នុងពិធីតែងតាំងនាយករដ្ឋមន្ត្រីថ្មី ហើយស្ថិតនៅក្នុងប្រអប់កញ្ចក់បួនជ្រុង។
លោក Fiala បានដឹកនាំក្រុមសម្ព័ន្ធភាពនៃគណបក្សប្រឆាំងកណ្តាលនិយម និងកណ្តាល-ស្តាំនិយមចំនួន៥គណបបក្សដែលបានឈ្នះក្នុងការបោះឆ្នោតមួយកាលពីខែតុលាដើម្បីបញ្ចប់នាយករដ្ឋមន្ត្រីកាន់អំណាចលោក Andrej Babis និងសម្ព័ន្ធភាពរបស់លោក។
រដ្ឋាភិបាលថ្មីនឹងប្រឈមរលកថ្មីនៃវិបត្តិកូវីដ-១៩ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល និងវិបត្តិថាមពល បន្ទាប់ពីការដួលរលំនៃអ្នកផ្គត់ផ្គង់អគ្គីសនីដ៏ធំមួយ។ ក្រុមសម្ព័ន្ធភាពក៏បាននិយាយដែរថា ខ្លួនមានផែនការចាប់ផ្តើមធ្វើការឡើងវិញចំពោះថវិការដ្ឋឆ្នាំ២០២២ដើម្បីកាត់បន្ថយឱនភាពដ៏ធំ។
លោក Fiala បាននិយាយក្នុងសន្និសីទថា ៖«រដ្ឋាភិបាលថ្មីមានពេលវេលាដ៏ស្មុគស្មាញ និងបញ្ហាប្រឈមជាច្រើននាពេលខាងមុខ។ ខ្ញុំចង់ឲ្យវាក្លាយជារដ្ឋាភិបាលផ្លាស់ប្តូរនាពេលអនាគត»។ លោករំពឹងថា គណរដ្ឋមន្ត្រីរបស់លោកនឹងត្រូវបានតែងតាំងនាពាក់កណ្តាលខែធ្នូ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់