ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីហ្វ្រិកខាងត្បូងថា ការដាក់បំរាមធ្វើដំណើរលើអាហ្វ្រិកគឺអយុត្តិធម៌
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានអំពាវនាវដល់ប្រទេសនានាឲ្យដកបំរាមអយុត្តិធម៌វិញដែលវាមិនសមត្រូវបានដាក់ពាក់ព័ន្ធវីរុសបំប្លែងខ្លួនទើបត្រូវបានរកឃើញ។
ការអំពាវនាវរបស់លោកធ្វើឡើងកាលពីថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា បន្ទាប់ពីវីរុសបំប្លែកដាក់ឈ្មោះ Omicron បានកំពុងបន្តរាលដាលក្នុងពិភពលោក ខណៈករណីថ្មីត្រូវបានរកឃើញនៅប្រទេសហុល្លង់ ដាណឺម៉ាក និងអូស្ត្រាលី ក៏ដូចជាប្រទេសផ្សេងៗទៀត។

ប្រទេសជាច្រើនបានដាក់ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសក្បែរខាងនៅក្នុងបញ្ជីខ្មៅ ចាប់តាំងពីអ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូងក្នុងសប្តាហ៍នេះរកឃើញវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី។ អង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះវីរុសបំប្លែងខ្លួន Omicron ដែលគួរឲ្យព្រួយបារម្ភជាងវីរុសបំប្លែងផ្សេងៗ។
លោក Ramaphosa បាននិយាយក្នុងសុន្ទរកថាលើកដំបូងទៅជនរួមជាតិចាប់តាំងពីរកឃើញ Omicron ថា ៖«យើងខ្ញុំសូមអំពាវនាវដល់បណ្តាប្រទេសទាំងនោះដែលបានដាក់បំរាមធ្វើដំណើរមកកាន់ប្រទេសយើងខ្ញុំ និងប្រទេសជិតខាងសូមលើកវិញជាបន្ទាន់ពីការសម្រេចចិត្តរបស់ពួកគេ»។
លោកបន្តថា ៖«ការហាមធ្វើដំណើរមិនត្រូវបានបញ្ជាក់ដោយលក្ខណៈវិទ្យាសាស្ត្រឡើយ។ រឿងតែមួយពីហាមធ្វើដំណើរនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសទៅវិញ និងធ្វើឲ្យខូចសមត្ថភាពឆ្លើយតបព្រមទាំងងើបចេញពីវិបត្តិកូវីដ»។
«ការដាក់បំរាមធ្វើដំណើររបស់ប្រទេសទាំងនោះគឺអយុត្តិធម៌ និងរើសអើងលើប្រទេសរបស់យើងខ្ញុំ ព្រមទាំងប្រទេសជាបងប្អូននៅអាហ្វ្រិក»។ លោកបានបន្ថែម។
ការគ្មានជើងហោះហើរភ្លាមៗបានធ្វើឲ្យវិស័យទេសចរណ៍ដ៏សំខាន់របស់អាហ្វ្រិកខាងត្បូងមានភាពវឹកវរដោយសារការកត់សំបុត្រយន្តហោះត្រូវបានលុបចោលកំពុងកើនឡើង បន្ទាប់ពីដំណឹងរកឃើញ Omicron ត្រូវបានប្រកាស។
វិស័យទេសចរណ៍របស់ប្រទេសនេះបានខាតបង់១០ប៊ីលានដុល្លារនៅឆ្នាំ២០២០ដោយសារធ្លាក់ចុះទេសចរបរទេស និងត្រូវបានប៉ាន់ស្មានខាតបង់ប្រហែលជា១០លានដុល្លារពីជើងហោះហើរជារៀងរាល់សប្តាហ៍ដែលត្រូវបានផ្អាកពីទីផ្សារទេសចរណ៍អន្តរជាតិ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Al Jazeera

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍