Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ដាក់បម្រាម មិនឲ្យជនបរទេសទាំងអស់ ចូលប្រទេស

បានផុស

នៅ

ប្រទេសជប៉ុនបាននិយាយថា ដោយសារតែការលេចចេញនូវវីរុសកូវីដបំប្លែងថ្មី Omicron, ខ្លួននឹងរារាំងការចូលរបស់ជនបរទេសទាំងអស់មកពីជុំវិញពិភពលោក ដែលការហាមឃាត់នេះ កើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីបានបន្ធូរបន្ថយច្បាប់ចូលដ៏តឹងរ៉ឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្ត្រី Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា “យើងនឹងហាមឃាត់ការចូលថ្មីរបស់ជនបរទេសទាំងអស់មកពីជុំវិញពិភពលោក ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាស្អែកនេះទៅ”។

កាលពីចុងសប្តាហ៍ ប្រទេសជប៉ុនបានរឹតបន្តឹងការហាមឃាត់ ការចូលសម្រាប់អ្នកដែលមកពីអាហ្វ្រិកខាងត្បូង និងប្រទេសចំនួនប្រាំបីផ្សេងទៀតនៅក្នុងតំបន់ ដោយតម្រូវឲ្យពួកគេឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃនៅទីតាំងដែលកំណត់ដោយរដ្ឋាភិបាល។

សេចក្តីប្រកាសថ្ងៃចន្ទនេះមានន័យថា ប្រទេសជប៉ុននឹងអនុវត្តជាថ្មីនូវការគ្រប់គ្រងព្រំដែន ដែលខ្លួនបានបន្ធូរបន្ថយកាលពីដើមខែនេះសម្រាប់ភ្ញៀវធុរកិច្ចរយៈពេលខ្លី និស្សិត និងកម្មករបរទេស។

Japan to bar new foreign arrivals over Covid-19 Omicron variant: PM  Kishida, East Asia News & Top Stories - The Straits Times

ប្រទេសជាច្រើនផ្សេងទៀត បានចាត់វិធានការដើម្បីរឹតបន្តឹងព្រំដែនរបស់ពួកគេ បន្ទាប់ពីការរកឃើញវីរុសបំប្លែងថ្មី Omicron ដែលត្រូវបានកំណត់អត្តសញ្ញាណកាលពីសប្តាហ៍មុនដោយអ្នកស្រាវជ្រាវនៅអាហ្វ្រិកខាងត្បូង។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ គេដឹងតិចតួចណាស់អំពីមេរោគនេះ រួមទាំងថាតើវាឆ្លងខ្លាំង ងាយនឹងបង្កជាជំងឺធ្ងន់ធ្ងរ ឬអាចធន់នឹងវ៉ាក់សាំងដែរឬក៏យ៉ាងណា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ឧបករណ៍តេស្ត PCR មួយចំនួន មិនអាចរកឃើញវីរុសបំប្លែងថ្មី Omicron ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេង សារី និង មុត ចន្ថា
នយោបាយ២ នាទីutes មុន

មនុស្សស្និតនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

សេដ្ឋកិច្ច១៦ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ១៧ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ២៤ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មានជាតិ២៥ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ ចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលជាមួយកម្ពុជា ជាអាទិភាព និងមានសារៈសំខាន់បំផុត

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម