Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិ​ភ័យ​ឆេះ​រោងចក្រ​ផ្លាស្ទិក​ នៅ​ប្រទេស​ថៃ ក្រុមពន្លត់​ មិន​អាច​គ្រប់គ្រង​​បាន

បានផុស

នៅ

រោងចក្រផ្លាស្ទិកមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលថ្ងៃ ដែលតម្រូវឱ្យក្រុមពន្លត់ប្រើប្រាស់រថយន្តរាប់សិបគ្រឿង ប៉ុន្តែនៅតែមិនអាចគ្រប់គ្រងស្ថានការណ៍នេះបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចរោងចក្រផ្លាស្ទិកដ៏ធំមួយកន្លែង ស្ថិតនៅខាងក្រោយផ្សារខាន់យ៉ា ក្នុងឃុំអាំយ៉ា ស្រុកសាន់ផា ខេត្តនគរប៉ាធុំ ប្រទេសថៃ។

តាមការផ្សព្វផ្សាយភ្លាមៗពីបណ្តាសារព័ត៌មានក្រុងប្រទេសថៃបានបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខាងលើ គឺជាតំបន់ដែលប្រមូលផ្តុំដោយរោងចក្រជាច្រើន និងជាទីប្រជុំជនដ៏ធំផងដែរ គឺនៅពេលដែលហេតុការណ៍កំពុងកើតឡើង គឺតម្រូវអោយពលរដ្ឋដែលនៅជុំវិញបរិវេណកើតហេតុ ត្រូវចាកចេញជាបណ្តោះអាសន្នដោយសារតែផ្សែងភ្លើងមានសន្ទុះខ្លាំងពេក។

នៅក្នុងខណ:ដែលភ្លើងឆាបឆេះនោះ ក៏បាន រាលដាល ទៅដល់ទីតាំងស្តុកប្រេងដែលមានធុងប្រេងរាប់រយធុង ទើបបង្កអោយអណ្តាតភ្លើងមានសន្ទុះខ្លាំងបែបនេះ ឯក្រុមសង្គ្រោះមនុស្សក៏បានអះអាងថា បានបញ្ជូនមនុស្សចំនួន៣នាក់ហើយទៅកាន់មន្ទីរពេទ្យ ដែលក្នុងនោះមានម្នាក់រងរបួសធ្ងន់ធ្ងរ ដោយឡែកផ្លូវមួយខ្សែដែលឆ្លងកាត់តំបន់នេះត្រូវបានបិទចរាចរណ៍ជាច្រើនម៉ោង ដោយសារតែការគ្រប់គ្រងទៅលើអគ្គីភ័យនេះមិនទាន់បាន៕

អត្ថបទ: សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម