Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះមហាក្សត្រថៃលើកលែងទោសអ្នកជាប់ពន្ធនាគាររាប់ម៉ឺននាក់

បានផុស

នៅ

យ៉ាងហោចណាស់អ្នកទោសចំនួន ៣ ម៉ឺននាក់នៅក្នុងប្រទេសថៃត្រូវបានលើកលែងទោស ហើយ ២០ ម៉ឺននាក់ផ្សេងទៀតនឹងត្រូវបានកាត់បន្ថយទោស បន្ទាប់ពីមានព្រះរាជក្រឹត្យដែលបានចេញនៅមុនថ្ងៃជម្រើនព្រះជន្មរបស់អតីតព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត នៅថ្ងៃសៅរ៍ ទី៥ ខែធ្នូ នេះ ។

កាសែត Royal Gazette បានប្រកាសកាលពីថ្ងៃសុក្រថា ព្រះមហាក្សត្របច្ចុប្បន្នគឺព្រះអង្គ មហា វ៉ាជីរ៉ាឡុងកន បានចេញព្រះរាជក្រឹត្យលើកលែងទោស និងបន្ថយទោសនៅទូទាំងប្រទេសដើម្បីប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្មព្រះបិតារបស់ព្រះអង្គ នៅថ្ងៃសៅរ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែត Bangkok Post បានឲ្យដឹងថា អ្នកសារព័ត៌មានលោក Sorrayuth Suthassanachinda មេដឹកនាំបាតុកម្មក្រុមអាវក្រហមលោក Nattawut Saikuar និងអតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Boonsong Teriyapirom គឺស្ថិតក្នុងចំណោមអ្នកទោសដែលនឹងត្រូវកាត់បន្ថយទោស ។

លោក Sorrayuth ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំនៅដើមឆ្នាំនេះ បន្ទាប់ពីមិនបានបង្ហាញប្រាក់ចំណូលលើសពីការផ្សាយពាណិជ្ជកម្មទូរទស្សន៍ក្នុងកម្មវិធីព័ត៌មានរបស់គាត់នៅដើមទសវត្សឆ្នាំ ២០០០ ។

ទន្ទឹមនឹងនេះដែរលោក Nattawut ត្រូវបានជាប់ពន្ធនាគារដោយសារសកម្មភាពនយោបាយរបស់លោកក្នុងការគាំទ្រដល់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន និងប្អូនស្រីរបស់លោកស្រីគឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ។ ទោះយ៉ាងណាលោក Nattawut នៅតែអាចវិលត្រឡប់ទៅពន្ធនាគារវិញ បន្ទាប់ពីការរំពឹងថានឹងត្រូវបានដោះលែងមុនដំណាច់ឆ្នាំនេះ ដោយសារតែការចោទប្រកាន់ផ្សេងទៀតប្រឆាំងនឹងគាត់ ។

ចំណែកលោក Boonsong ដែលជាអតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជាប់ទោសរយៈពេល ៤៨ ឆ្នាំ ទាក់ទងនឹងភាពមិនប្រក្រតីនៃការធ្វើពាណិជ្ជកម្មអង្ករក្នុងអំឡុងពេលអាណត្តិរបស់លោកស្រី យីងឡាក់ ។

យោងតាមកាសែត Bangkok Post បានឲ្យដឹងទៀតថា បច្ចុប្បន្នទណ្ឌិត ២៤៧,៥៥៧ នាក់មានលក្ខណៈគ្រប់គ្រាន់សម្រាប់ការកាត់បន្ថយទោសក្នុងចំណោមអ្នកទោសសរុបចំនួន ៣៤៤,១៦១ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ប្រធានាធិបតីទួរគីនឹងចាក់វ៉ាក់សាំងកូវីដ ដើម្បីធ្វើជាគំរូសម្រាប់ប្រទេសជាតិ

ចុចអាន ៖ កម្មករជាច្រើននាក់ស្លាប់ក្នុងអណ្ដូងរ៉ែភាគនិរតីប្រទេសចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម