ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដក្នុងទីក្រុង មូស្គូ ហើយ!
ប្រទេសរុស្ស៊ីកំពុងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩របស់ខ្លួនហើយនៅថ្ងៃនេះ។
វ៉ាក់សាំងរបស់ខ្លួនផ្ទាល់ឈ្មោះ Sputnik V ដែលត្រូវបានចុះបញ្ជីកាលពីខែសីហាកំពុងត្រូវបានគេប្រើប្រាស់។

អ្នកអភិវឌ្ឍន៍និយាយថា វាមានប្រសិទ្ធភាព៩៥ភាគរយហើយមិនបង្កផលប៉ះពាល់អ្វីធំដុំទេប៉ុន្តែវានៅតែកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តទ្រង់ទ្រាយធំ។
មនុស្សរាប់ម៉ឺននាក់បានចុះឈ្មោះរួចទៅហើយដើម្បីទទួលបានការចាក់វ៉ាក់សាំងដំបូងនៅចុងសប្តាហ៍នេះប៉ុន្តែគេមិនទាន់ដឹងច្បាស់ទេថាតើរុស្ស៊ីអាចផលិតបានប៉ុន្មានដូស។

អ្នកផលិតរំពឹងថានឹងអាចផលិតវ៉ាក់សាំងបានចំនួន២លានដូសនៅត្រឹមដំណាច់ឆ្នាំនេះ។
អភិបាលក្រុងមូស្គូលោក Sergei Sobyanin ដែលបានប្រកាសពីកម្មវិធីនេះកាលពីដើមសប្តាហ៍បាននិយាយថា វ៉ាក់សាំងកំពុងត្រូវបានផ្តល់ជូនដល់ប្រជាជននៅក្នុងទីក្រុងមានមនុស្សចំនួន១៣លាននាក់មួយនេះ។ ពួកគេជាអ្នកដែលធ្វើការនៅតាមសាលារៀននិងសេវាសុខភាពនិងបុគ្គលិកសង្គម។

លោកបាននិយាយថា បញ្ជីនឹងត្រូវបន្ថែមទៀតនៅពេលដែលវ៉ាក់សាំងកាន់តែមានច្រើន។
គួរបញ្ជាក់ថា ប្រតិបត្តិការចាក់វ៉ាក់សាំងបានចាប់ផ្តើមពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ពលរដ្ឋអេស្ប៉ាញ ២០ លាននាក់អាចនឹងទទួលការចាក់វ៉ាក់សាំងកូវីដ នៅមុនរដូវក្តៅ
ចុចអាន៖ ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?