Connect with us

ព័ត៌មានអន្ដរជាតិ

ក្តៅៗ ជប៉ុន រកឃើញករណីដំបូងនៃវីរុសកូវីដបំប្លែងថ្មី Omicron (មានវីដេអូ)

បានផុស

នៅ

នៅថ្ងៃអង្គារទី៣០ខែវិច្ឆិកានេះ ប្រទេសជប៉ុនបានបញ្ជាក់ពីករណីដំបូងនៃវីរុសកូវីដ១៩បំប្លែងខ្លួនឆ្លងសាហាវ Omicron។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពរដ្ឋាភិបាលបានឲ្យដឹងថា អ្នកការទូតសញ្ជាតិ ណាមីប៊ី ម្នាក់ក្នុងវ័យ៣០ឆ្នាំ ត្រូវបានគេរកឃើញថា ឆ្លងមេរោគនេះ បន្ទាប់ពីគាត់ធ្វើតេស្តវិជ្ជមាននៅឯអាកាសយានដ្ឋាន Narita ក្បែរទីក្រុងតូក្យូ នៅពេលគាត់មកដល់កាលពីថ្ងៃអាទិត្យ។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់វីរុសបំប្លែងខ្លួន Omicron ពីការរីករាលដាលនៅក្នុងប្រទេសជប៉ុន រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងហាមឃាត់អ្នកដំណើរបរទេសដែលចូលមកទាំងអស់ សម្រាប់រយៈពេលមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី៣០ខែវិច្ឆិកានេះទៅ។

លោកនាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយថា បម្រាមនេះ នឹងមិនប៉ះពាល់ដល់ជនជាតិជប៉ុន ឬជនបរទេសដែលត្រឡប់មកប្រទេសវិញនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិលត្រឡប់មកពីប្រទេសដែលបានកំណត់ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅតាមទីតាំងដែលកំណត់ដោយរដ្ឋាភិបាល រយៈពេលពី៣ទៅ១០ថ្ងៃ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Japan Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៦ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម