ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួន Omicron កំពុងធ្វើឲ្យប្រសិទ្ធភាពវ៉ាក់សាំងកូវីដធ្លាក់ចុះ
នាយកប្រតិបត្តិក្រុមហ៊ុនឱសថ Moderna លោក Stephane Bancel បាននិយាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំងការពារកូវីដនឹងថយចុះយ៉ាងខ្លាំង ដោយសារការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មី Omicron ។

លោក Bancel បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះថា “ខ្ញុំគិតថា វ៉ាក់សាំងនឹងធ្លាក់ចុះប្រសិទ្ធភាពរបស់វា ។ ខ្ញុំមិនដឹងថាប៉ុន្មានភាគរយនោះទេ ព្រោះយើងត្រូវរង់ចាំទិន្នន័យសិន ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រទាំងអស់ដែលខ្ញុំបាននិយាយជាមួយគឺគិតដូច្នេះ” ។
យោងតាមប្រធានក្រុមហ៊ុន Moderna រូបនេះបានឲ្យដឹងថា ចំនួនដ៏ច្រើននៃការវិវត្តប្រូតេអ៊ីនរបស់វីរុស រួមជាមួយនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួននៅអាហ្រ្វិកខាងត្បូង អាចធានាការកែប្រែសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបច្ចុប្បន្ននៅឆ្នាំក្រោយ ។

លោក Bancel បានបន្ថែមថា អ្នកជំនាញភាគច្រើនមិនរំពឹងថានឹងមានការប្រែប្រួលខ្លាំងបែបនេះសម្រាប់រយៈពេល ១ ឆ្នាំ ឬ ២ ឆ្នាំនោះទេ ហើយអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភអំពីការវិវត្តរហូតដល់ ៣២ ដងរបស់វីរុស Omicron ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានកំណត់អត្តសញ្ញាណវីរុសបំប្លែងខ្លួនថ្មី Omicron ថាជា ការព្រួយបារម្ភមួយ ដោយសារចំនួននៃការបំប្លែងដ៏ខ្ពស់របស់វាអាចធ្វើឲ្យវីរុសនេះចម្លងកាន់តែរហ័ស និងកាន់តែគ្រោះថ្នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ដឹងអត់ វីរុសកូវីដបំប្លែងខ្លួនថ្មី Omicron ស្ថិតនៅលេខរៀងទីប៉ុន្មាន ក្នុងតួអក្សរក្រិក?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ