Connect with us

ព័ត៌មានអន្ដរជាតិ

កម្មករជាច្រើននាក់ស្លាប់ក្នុងអណ្ដូងរ៉ែភាគនិរតីប្រទេសចិន

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយនៅថ្ងៃសៅរ៍នេះថា យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់ បន្ទាប់ពីត្រូវបានជាប់នៅក្នុងអណ្តូងរ៉ែមួយក្នុងទីក្រុង Chongqing ភាគនិរតីប្រទេសចិន ហើយវាជាឧប្បត្តិហេតុទី ២ របស់តំបន់នេះក្នុងរយៈពេលតែជាងពីរខែប៉ុណ្ណោះ ។

ទីភ្នាក់ងារបាននិយាយថា អ្នកស្លាប់ស្ថិតក្នុងចំណោមមនុស្ស ២៤ នាក់ដែលជាប់នៅក្រោមដីដោយសារការធ្លាយកម្រិតឧស្ម័នកាបូនម៉ូណូអុកស៊ីដច្រើនពេកនៅអណ្តូងរ៉ែធ្យូងថ្ម Diaoshuidong ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧប្បត្តិហេតុកាលពីថ្ងៃសុក្រដែលបានកើតឡើងនៅម៉ោងប្រហែល ៥ ល្ងាចនៅក្នុងអណ្តូងរ៉ែដែលបិទអស់រយៈពេលជាងពីរខែ ដោយសារតែក្រុមហ៊ុនបានរុះរើឧបករណ៍ក្រោមដី កំពុងត្រូវបានស៊ើបអង្កេត ។

ហេតុការណ៍ពាក់ព័ន្ធនឹងអណ្តូងរ៉ែរបស់ប្រទេសចិនស្ថិតក្នុងចំណោមប្រទេសដែលមានការស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីមានអ្នកស្លាប់ចំនួន ១៦ នាក់កាលពីចុងខែកញ្ញា ដោយសារការធ្លាយកម្រិតខ្ពស់នៃកាបូនម៉ូណូអុកស៊ីដក្នុងអណ្តូងរ៉ែ Songzao នៅទីក្រុង Chongqing ។

ទីភ្នាក់ងារស៊ីនហួបាននិយាយថា អណ្ដូងរ៉ែ Diaoshuidong ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៧៥ ។ ដំណើរការតាំងពីឆ្នាំ ១៩៩៨ ក្នុងនាមជាសហគ្រាសឯកជនអណ្តូងរ៉ែនេះគឺជាអណ្ដូងរ៉ែដែលមានកម្រិតឧស្ម័នហ្គាសខ្ពស់ និងមានសមត្ថភាពផ្ទុកធ្យូងថ្ម ១២០,០០០ តោនក្នុងមួយឆ្នាំ ។

នៅក្នុងឆ្នាំ ២០១៣ មនុស្ស ៣ នាក់បានស្លាប់ និង ២ នាក់រងរបួសនៅក្នុងឧប្បត្តិហេតុពុលអ៊ីដ្រូសែនស៊ុលហ្វីតនៅក្នុងអណ្តូងរ៉ែ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ចុចអាន ៖ ព្រះមហាក្សត្រថៃលើកលែងទោសអ្នកជាប់ពន្ធនាគាររាប់ម៉ឺននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២០ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៤ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៦ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម