ព័ត៌មានអន្ដរជាតិ
ថៃ នាំពលរដ្ឋរបស់ខ្លួន ពីប្រទេសអាហ្វ្រិកចំនួន៨ មកវិញ ចាប់ពីស្អែកទៅ
ស្របពេលអាជ្ញាធរថៃបានចេញបម្រាមធ្វើដំណើរ លើអ្នកមកពីប្រទេសអាហ្វ្រិកចំនួន៨ដែលរាយការណ៍អំពីវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី Omicron នោះ, ក្រសួងការបរទេស កំពុងរៀបចំដើម្បីនាំយកពលរដ្ឋថៃនៅក្នុងប្រទេសដែលមានហានិភ័យខ្ពស់ត្រឡប់មកប្រទេសវិញ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសបុតស្វាណា, អេស្វាទីនី, ឡេសូតូ, ម៉ាឡាវី, ម៉ូសំប៊ិក, ណាមីប៊ី, អាហ្វ្រិកខាងត្បូង និង ស៊ីមបាវ៉េ អាចដាក់ពាក្យសុំ ដើម្បីវិលត្រឡប់ចូលប្រទេសថៃវិញចាប់ពីថ្ងៃស្អែកទៅ។
អ្នកវិលត្រឡប់ត្រូវចុះឈ្មោះតាមអ៊ីនធើណិត ហើយត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ នៅពេលមកដល់។
បន្ទាប់ពីដាក់ចេញវិធានការរឹតបន្តឹងការធ្វើដំណើរថ្មី ដោយក្រសួងសុខភាពសាធារណៈកាលពីថ្ងៃសៅរ៍ ភ្ញៀវទេសចរមកពីប្រទេសអាហ្វ្រិកចំនួនប្រាំបី នឹងត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសដើម្បីការពារការរីករាលដាលនៃវីរុសបំប្លែងខ្លួន Omicron។
ក្រសួងក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងបញ្ជូនជើងហោះហើរ ET608 របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ពីទីក្រុង អាឌីស អាបេដា ដោយចេញដំណើរនៅម៉ោង ១២៖១០នាទីរំលងអាធ្រាត្រ និងមកដល់ទីក្រុងបាងកកនៅម៉ោង ១:១០នាទីរសៀលថ្ងៃដដែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ក្តៅៗ ជប៉ុន រកឃើញករណីដំបូងនៃវីរុសកូវីដបំប្លែងថ្មី Omicron
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក