Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាស៊ាន ៨ ហើយហាមឃាត់អ្នកដំណើរមកពីអាហ្វ្រិកខាងត្បូង ដោយសារវីរុស Omicron (មានវីដេអូ)

បានផុស

នៅ

បច្ចុប្បន្នពិភពលោកកំពុងប្រឈមការរីករាលដាលនូវរោគរាតត្បាតកាន់តែច្រើនឡើងៗ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសរកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីប្រភេទ B.1.1.529 ឬ Omicron នៅអាហ្វ្រិកខាងត្បូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះបណ្ដាប្រទេសជាច្រើននៅអឺរ៉ុប ក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏បានរឹតបន្តឹង និងបិទជើងហោះហើរទាំងទៅ និងមកពីប្រទេសអាហ្វ្រិកខាងត្បូងដូចជា បុតស្វាណា អេស្វាទីនី ឡេសូតូ ម៉ាឡាវី ម៉ូសំប៊ិក ណាមីប៊ី អាហ្រ្វិកខាងត្បូង អង់ហ្គោឡា សុំប៊ី និងស៊ីមបាវ៉េ ជាដើម ដើម្បីការពារការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Omicron ដែលមានសមត្ថភាពធន់នឹងវ៉ាក់សាំងមួយនេះ ។

រហូតមកដល់ពេលនេះ ប្រទេសអាស៊ានចំនួន ៨ ហើយរួមមាន កម្ពុជា ឥណ្ឌូណេស៊ី ព្រុយណេ វៀតណាម ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី បានហាមឃាត់អ្នកដំណើរមកពីបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូងទាំងនោះ ខណៈប្រទេសថៃតម្រូវឲ្យមនុស្សដែលមកដល់ពីតំបន់ទាំងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក និងធ្វើតេស្តតាមម៉ាស៊ីនធំ PCR យ៉ាងតិច ៣ ដង ។

ទោះយ៉ាងណា ប្រទេសឡាវ និងមីយ៉ាន់ម៉ា មិនទាន់មានការបញ្ជាក់ពីការហាមប្រាមអ្នកដំណើរតាមជើងហោះហើរណាមួយមកពីអាហ្វ្រិកខាងត្បូងនៅឡើយទេ ។

គួរបញ្ជាក់ថា Omicron គឺជាវីរុសកូវីដបំប្លែងខ្លួនទី ៧ ហើយដែលពិភពលោកកំពុងភ័យខ្លាចរាលដាលខ្លាំង បន្ទាប់ពីវីរុសបំប្លែងខ្លួន Alpha, Belta, Delta, Gamma, Lambda និងវីរុស Lota ហើយវាហើយមានការវិវត្តច្រើនមិនធម្មតា ៕

សូមទស្សនាវីដេអូ!

អត្ថបទ ៖ ជីវ័ន្ត

ចុចអាន ៖ WHO ប្រាប់ ៦ ក្បាច់ ទោះ Omicron សាហាវប៉ុនណា ក៏មិនហ៊ានក្បែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម