Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ អាចយកឈ្នះវីរុសបំប្លែងខ្លួន Omicron បាន (មានវីដេអូ)

បានផុស

នៅ

កាលពីថ្ងៃអង្គារទី៣០ខែវិច្ឆិកា គណៈកម្មាធិការជំនាញមួយ បានបោះឆ្នោតដើម្បីផ្តល់អនុសាសន៍ឲ្យរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) អនុញ្ញាតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩របស់ក្រុមហ៊ុន Merck សម្រាប់មនុស្សពេញវ័យដែលមានហានិភ័យខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាជាថ្នាំប្រឆាំងមេរោគដំបូងគេ ដែលអាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនដ៏ធំទូលាយរួមទាំងមេរោគ Omicron ដ៏កាចសាហាវផងដែរ។

ថ្នាំ Molnupiravir បានបង្ហាញពីការកាត់បន្ថយហានិភ័យនៃការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់ ដែលភាគច្រើនបណ្តាលមកពីវីរុសបំប្លែងខ្លួន Delta, Mu និង Gamma។

ក្រុមអ្នកជំនាញបានណែនាំថ្នាំនេះ សម្រាប់អ្នកជំងឺកូវីដដែលមានវ័យចំណាស់ ឬអ្នកមានលក្ខខណ្ឌវេជ្ជសាស្ត្រដែលធ្វើឲ្យពួកគេងាយរងគ្រោះទៅនឹងជំងឺធ្ងន់ធ្ងរ។ ថ្នាំគ្រាប់នេះអាចត្រូវបានអនុញ្ញាតនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយអាចប្រើបាននៅចុងឆ្នាំនេះ។

មន្ត្រីសុខាភិបាលជុំវិញពិភពលោក បាននិងកំពុងពឹងផ្អែកលើថ្នាំគ្រាប់ថ្មីនេះ ដើម្បីកាត់បន្ថយចំនួនករណីធ្ងន់ធ្ងរ និងជួយសង្គ្រោះជីវិតមនុស្ស។ ប្រសិនបើវីរុសបំប្លែងខ្លួន Omicron បណ្តាលឲ្យមានការកើនឡើងនៃការឆ្លងធ្ងន់ធ្ងរមែននោះ វាអាចធ្វើឲ្យពួកគេកាន់តែមានសារៈសំខាន់។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់បើកការពិសោធន៍ ដើម្បីពិនិត្យមើលថាតើថ្នាំគ្រាប់នេះអាចរារាំងមេរោគ Omicron ពីការចម្លងបានយ៉ាងដូចម្ដេចនោះទេ។ ប៉ុន្តែមានហេតុផលថា ថ្នាំនេះនឹងនៅតែមានប្រសិទ្ធភាព បើទោះបីជាពេលខ្លះវីរុសបំប្លែងខ្លួនអាចគេចផុតពីវ៉ាក់សាំងក៏ដោយ។

Omicron មានបម្រែបម្រួលជាង៣០លើ Spike Protein ដែលភ្ជាប់ទៅនឹងកោសិកាមនុស្ស។ បម្រែបម្រួលមួយចំនួនក្នុងចំណោមនោះ អាចធ្វើឲ្យវាពិបាកសម្រាប់អង់ទីគ័រដែលផលិតដោយវ៉ាក់សាំង ក្នុងការវាយប្រហារមេរោគ។

ប៉ុន្តែថ្នាំគ្រាប់នេះ មិនកំណត់គោលដៅលើ Spike Protein ទេ។ ផ្ទុយទៅវិញ វាធ្វើឲ្យប្រូតេអ៊ីនពីរដែលពាក់ព័ន្ធនៅក្នុងចំណុចចម្លងមេរោគ ចុះខ្សោយ។ Omicron មានផ្ទុកបម្រែបម្រួលមួយនៅក្នុងប្រូតេអ៊ីននីមួយៗទាំងនោះ ហើយមើលទៅហាក់ដូចជាវាមិនអាចបញ្ឈប់ថ្នាំគ្រាប់ពីការធ្វើការងាររបស់ពួកគេបាននោះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ FDA គាំទ្រឲ្យប្រើថ្នាំគ្រាប់ព្យាបាលកូវីដ របស់ក្រុមហ៊ុន Merck

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម