ព័ត៌មានអន្ដរជាតិ
ក្រោយបាត់ខ្លួន១០ខែយ៉ាងអាថ៌កំបាំង គេជឿថា ភរិយារបស់លោក គីម ត្រូវបានប្រហារជីវិត
ភរិយារបស់លោក គីម ជុងអ៊ុន ត្រូវបានគេភ័យខ្លាចថាកំពុងធ្លាក់ខ្លួនឈឺឬអាចត្រូវប្រហារជីវិតដោយសារតែលោកស្រីមិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេល១០ខែមកហើយ។
លោកស្រី Ri Sol-ju អាយុ៣១ឆ្នាំបានបង្ហាញខ្លួនលើកចុងក្រោយកាលពីថ្ងៃទី២៥ខែមករានៅពេលលោកស្រីចូលរួមជាមួយស្វាមីក្នុងកម្មវិធីសម្តែងអបអរបុណ្យចូលឆ្នាំថ្មីនៅឯរោងមហោស្រពមួយក្នុងទីក្រុងព្យុងយ៉ាង។
អ្នកទាំងពីរត្រូវបានគេប្រទះឃើញអង្គុយក្បែរម្តាយមីងរបស់លោកគីមឈ្មោះ Kim Kyong-hui អាយុ៧៤ឆ្នាំដែលបានអវត្តមានពីកិច្ចការសាធារណៈអស់រយៈពេលជាង៦ឆ្នាំបន្ទាប់ពីជួយគាត់ឲ្យឡើងកាន់អំណាច។
ថ្វីបើព្រឹត្តិការណ៍ជាតិសំខាន់ៗមួយចំនួននៅក្នុងរដ្ឋកុម្មុយនិស្តមួយនេះត្រូវបានធ្វើឡើងចាប់តាំងពីខែមករាមកក៏ដោយ ប៉ុន្តែលោកស្រី Ri Sol-ju មិនត្រូវបានគេឃើញក្នុងព្រឹត្តិការណ៍ណាមួយឡើយ។
ការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់លោកស្រីបានបង្កឲ្យមានការសង្ស័យថា លោកស្រីអាចត្រូវបានប្រហារជីវិតដោយមេដឹកនាំផ្តាច់ការគ្មានមេត្តា។
ព្រឹត្តិការណ៍ថ្មីបំផុតដែលអវត្តមានរបស់លោកស្រី Ri ត្រូវបានគេកត់សម្គាល់គឺក្បួនព្យុហយាត្រាយោធារបស់កូរ៉េខាងជើងនៅថ្ងៃទី១០ខែតុលាដែលកាលពីមុន ព្រឹត្តិការណ៍នេះតែងតែងមានវត្តមានរបស់លោកស្រី។
ប្រភពមួយបានប្រាប់ Daily NK ដែលជាគេហទំព័រគ្រប់គ្រងដោយអ្នករត់ចោលជួរនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងថា អវត្តមានរបស់លោកស្រីត្រូវបានគេកត់សម្គាល់និងលើកយកមកពិភាក្សាអំពីមូលហេតុដែលលោកស្រីមិនត្រូវបានគេឃើញអស់រយៈពេលជាច្រើនខែមកនេះ។
ប្រភពដដែលបានអះអាងថា មានពាក្យចចាមអារាមចំនួន៣ដែលកំពុងត្រូវបានគេនិយាយ។
ទីមួយគឺ លោកស្រី Ri កំពុងមានបញ្ហាសុខភាពមួយចំនួន។ ទីពីរ អ្នកខ្លះជឿថា លោកស្រីកំពុងមើលថែម្តាយមីងរបស់លោក គីម ឈ្មោះ Kim Kyong-hui ដែលមានសុខភាពខ្សោយ។ ទីបី គេជឿថា លោកស្រី Ri ត្រូវបានប្រហារជីវិត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី