Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយបាត់ខ្លួន១០ខែយ៉ាងអាថ៌កំបាំង គេជឿថា ភរិយារបស់លោក គីម ត្រូវបានប្រហារជីវិត

បានផុស

នៅ

ភរិយារបស់លោក គីម ជុងអ៊ុន ត្រូវបានគេភ័យខ្លាចថាកំពុងធ្លាក់ខ្លួនឈឺឬអាចត្រូវប្រហារជីវិតដោយសារតែលោកស្រីមិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេល១០ខែមកហើយ។

លោកស្រី Ri Sol-ju អាយុ៣១ឆ្នាំបានបង្ហាញខ្លួនលើកចុងក្រោយកាលពីថ្ងៃទី២៥ខែមករានៅពេលលោកស្រីចូលរួមជាមួយស្វាមីក្នុងកម្មវិធីសម្តែងអបអរបុណ្យចូលឆ្នាំថ្មីនៅឯរោងមហោស្រពមួយក្នុងទីក្រុងព្យុងយ៉ាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកទាំងពីរត្រូវបានគេប្រទះឃើញអង្គុយក្បែរម្តាយមីងរបស់លោកគីមឈ្មោះ Kim Kyong-hui អាយុ៧៤ឆ្នាំដែលបានអវត្តមានពីកិច្ចការសាធារណៈអស់រយៈពេលជាង៦ឆ្នាំបន្ទាប់ពីជួយគាត់ឲ្យឡើងកាន់អំណាច។

ថ្វីបើព្រឹត្តិការណ៍ជាតិសំខាន់ៗមួយចំនួននៅក្នុងរដ្ឋកុម្មុយនិស្តមួយនេះត្រូវបានធ្វើឡើងចាប់តាំងពីខែមករាមកក៏ដោយ ប៉ុន្តែលោកស្រី Ri Sol-ju មិនត្រូវបានគេឃើញក្នុងព្រឹត្តិការណ៍ណាមួយឡើយ។

ការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់លោកស្រីបានបង្កឲ្យមានការសង្ស័យថា លោកស្រីអាចត្រូវបានប្រហារជីវិតដោយមេដឹកនាំផ្តាច់ការគ្មានមេត្តា។

ព្រឹត្តិការណ៍ថ្មីបំផុតដែលអវត្តមានរបស់លោកស្រី Ri ត្រូវបានគេកត់សម្គាល់គឺក្បួនព្យុហយាត្រាយោធារបស់កូរ៉េខាងជើងនៅថ្ងៃទី១០ខែតុលាដែលកាលពីមុន ព្រឹត្តិការណ៍នេះតែងតែងមានវត្តមានរបស់លោកស្រី។

ប្រភពមួយបានប្រាប់ Daily NK ដែលជាគេហទំព័រគ្រប់គ្រងដោយអ្នករត់ចោលជួរនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងថា អវត្តមានរបស់លោកស្រីត្រូវបានគេកត់សម្គាល់និងលើកយកមកពិភាក្សាអំពីមូលហេតុដែលលោកស្រីមិនត្រូវបានគេឃើញអស់រយៈពេលជាច្រើនខែមកនេះ។

ប្រភពដដែលបានអះអាងថា មានពាក្យចចាមអារាមចំនួន៣ដែលកំពុងត្រូវបានគេនិយាយ។

ទីមួយគឺ លោកស្រី Ri កំពុងមានបញ្ហាសុខភាពមួយចំនួន។ ទីពីរ អ្នកខ្លះជឿថា លោកស្រីកំពុងមើលថែម្តាយមីងរបស់លោក គីម ឈ្មោះ Kim Kyong-hui ដែលមានសុខភាពខ្សោយ។ ទីបី គេជឿថា លោកស្រី Ri ត្រូវបានប្រហារជីវិត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម