Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់​ពី​បើក​ប្រទេស​ឡើង​វិញ​ វៀតណាម​ឆ្លង​កូវីដ​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​

បានផុស

នៅ

ក្រសួង​សុខាភិបាល​វៀតណាម​បាន​បញ្ជាក់​ពី​ករណី​ឆ្លងកូវីដ-១៩​ទូទាំង​ប្រទេសកាល​ពី​ថ្ងៃ​អង្គារ៍​មាន​ចំនួន​១៣៩៦៦​នាក់​​ដែល​ជា​ចំនួន​​​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​គិត​ចាប់​តាំង​ពី​ប្រទេស​បញ្ចប់​បំរាម​​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា​មក។

ទី​ក្រុង​ហូជីមិញ​នៅ​តែ​ជា​កន្លែង​​ដែល​មាន​ករណី​ឆ្លង​ច្រើន​បំផុត​ដែល​មាន​១៤៩៧​នាក់ តាម​ពី​ក្រោយ​ខេត្ត​ Can Tho មាន​៩៨១​នាក់ និង​ខេត្ត​ Ba Ria-Vung Tau មាន​៨៦០​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​១៩៧​នាក់​បាន​ស្លាប់​។ ក្នុង​ចំណោមអ្នក​ស្លាប់ មាន​​៧៦​នាក់​នៅ​ទី​ក្រុង​ហូជីមិញក្នុង​នោះ​មាន​១៧​នាក់​ជា​អ្នក​ជំងឺ​ដែល​បញ្ជូន​មក​ពី​កន្លែង​ផ្សេង​ៗ​ចូល​ទី​ក្រុង​ហូជីមិញ។

ដូច្នេះ​សរុប​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​នៅ​ប្រទេស​វៀតណាម​បាន​កើន​ឡើងដល់​២៥២៥២​នាក់ ឬ​ស្មើ​នឹង​២%​នៃ​អ្នក​ឆ្លង​សរុប។

រលក​​ចុង​ក្រោយ​បំផុត​ដែល​បាន​វាយ​ប្រហារ​វៀតណាម​ក្នុង​រយៈ​ពេល​៧​ខែ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​​​​អ្នក​ឆ្លង​សរុប​ឡើង​ដល់​ជាង​១.២៣​លាន​នាក់ និង​ជា​សះ​ស្បើយ ៩៨៦៥៣១​នាក់។

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​វិញ វៀតណាម​បាន​ចាក់​វ៉ាក់សាំង​ពេញ​ដូស​ជិត​៥១​លាន​នាក់​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម