ព័ត៌មានអន្ដរជាតិ
ម៉ាសដាក់លក់នៅ ថៃ ភាគច្រើនមិនត្រូវតាមស្តង់ដារ
ក្រុមប្រឹក្សាអ្នកប្រើប្រាស់ប្រទេសថៃ (TCC ) និយាយថា ក្នុងចំណោមម៉ាសចំនួន ៦០ដែលមាននៅក្នុងប្រទេស មានតែ១ភាគ៥ប៉ុណ្ណោះដែលបានឆ្លងកាត់ការធ្វើតេស្តគុណភាព។ យោងតាមរបាយការណ៍ដែលចុះផ្សាយដោយ Bangkok Post ក្រុមប្រឹក្សា TCC បានអំពាវនាវឱ្យវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ កំណត់ស្តង់ដារសុវត្ថិភាពដូចៗគ្នាសម្រាប់ការផលិតម៉ាស។

នៅក្នុងខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ TCC បានជ្រើសរើសម៉ាសចំនួន ៦០ ម៉ាកដោយចៃដន្យសម្រាប់ការធ្វើតេស្ត។ ពួកគេបានដាក់បញ្ចូលម៉ាសធម្មតាចំនួន ១៤ម៉ាក របាំងវះកាត់ចំនួន ២៧ម៉ាក និងម៉ាស N95 ចំនួន ១៩ម៉ាក។ ម៉ាសទាំងអស់ត្រូវបានធ្វើតេស្តលើភាពជ្រាបចូលខ្យល់ ភាពខុសគ្នានៃសម្ពាធ និងប្រសិទ្ធភាពតម្រង 0.១ មីក្រូ និង ០.៣ មីក្រូ។
យោងតាមប្រសាសន៍លោកវេជ្ជបណ្ឌិត Paiboon Choungthong មកពី TCC បានឱ្យដឹងថា មានម៉ាសតែ ៣ ក្នុងចំណោម ១៤ ម៉ាសប៉ុណ្ណោះ ដែលបំពេញបានតាមស្តង់ដារដែលត្រូវការ។ ម៉ាសទាំង ៣ម៉ាកនោះមានដូចជា LOC, Medicare Plus និង Iris Ohyama ។

ចំពោះម៉ាសម៉ាក Iris Ohyama ខ្វះនូវគុណភាពតម្រង ខណៈការធ្វើតេស្តបង្ហាញថា វាមានប្រសិទ្ធភាព ៩៧.៤៧% ផ្ទុយទៅនឹងការអះអាងដែលថាវាមានប្រសិទ្ធភាព ៩៩%។
ក្រៅពីនោះ ក្នុងចំណោមរបាំងវះកាត់ចំនួន ២៧ម៉ាកដែលបានសាកល្បង មានតែ ៣ ប៉ុណ្ណោះដែលបំពេញតាមស្តង់ដារគ្រប់គ្រាន់។ ម៉ាកយីហោទាំងនោះគឺ Nam Ah, Double A Care និង TCH។

ទន្ទឹមនឹងនេះ ក្នុងចំណោមម៉ាស N95 ចំនួន ១៩ម៉ាក មានតែ ៧ម៉ាកទេដែលបានឆ្លងកាត់ការធ្វើតេស្តស្ដង់ដារត្រឹមត្រូវដែលវារួមមាន Minicare, Snake Brand, One Care, 3M, Welcare Black Edition, Ease Mask Zero, និង Pharmatex ។
TCC និយាយថា ការត្រួតពិនិត្យគុណភាពម៉ាស នឹងជួយសាធារណជនក្នុងការទិញផលិតផលមានស្ដង់ដារខ្ពស់។ ប៉ុន្តែតាមរយៈការត្រួតនិត្យនិងការធ្វើតេស្ត បង្ហាញយ៉ាងច្បាស់ថា ម៉ាសភាគច្រើនដែលកំពុងចរាចរណ៍នៅ ថៃ មិនត្រូវតាមស្ដង់ដារពេញលេញឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ WHO ព្រមានថា បម្រាមធ្វើដំណើរ មិនអាចបញ្ឈប់ការរីករាលដាលនៃវីរុសបំប្លែងខ្លួន Omicron បានទេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ