Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង​រក​ឃើញ​អ្នក​ឆ្លង Omicron ដំបូង​៥​នាក់​ ក្នុង​នោះអ្នក​ចាក់​វ៉ាក់សាំង​រួច​២​នាក់

បានផុស

នៅ

ប្រទេសកូរ៉េខាងត្បូងបានកំពុងរងការវាយប្រហារពីកូវីដ-១៩អាក្រក់បំផុត និងចាត់​វិធានការទប់ស្កាត់វីរុសបំប្លែងខ្លួនថ្មី Omicron ដែលកំពុងក្លាយជាក្តីបារម្ភទូទាំងពិភពលោក។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានឲ្យដឹងថា កាលពីថ្ងៃពុធមានករណីឆ្លងកូវីដ-១៩ចំនួន ៥២៦៦នាក់ដែលនេះជាចំនួនឆ្លងជាប់កំណត់ត្រាថ្មីបំផុត បន្ទាប់ពីចំនួនឆ្លងប្រចាំថ្ងៃកើនឡើងលើ៥០០០នាក់ជាលើកដំបូងចំពេល​មានការព្រួយបារម្ភជុំវិញអ្នកជំងឺដែលកើតមានរោគសញ្ញាធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូងបន្តថា កូរ៉េខាងត្បូងនឹងចាត់វិធានការធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃសម្រាប់អ្នកធ្វើដំណើរចូលទាំងអស់ដែលនឹងត្រូវប្រើពេល២សប្តាហ៍គិតចាប់ពីថ្ងៃសុក្រស្អែកទៅ។ បញ្ឈប់ការលើកលែងអ្នកដែលបានចាក់វ៉ាក់សាំងពេញដូសដែលផ្តល់ពីមុន។

វិធានការបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួន Omicron ៥នាក់ជាលើកដំបូងកាលពីថ្ងៃពុធ ក្នុងនោះមានអ្នក​បានចាក់វ៉ាក់សាំងពេញដូស២នាក់ក៏ឆ្លងដែរដែលបានធ្វើ​ដំណើរ​មកពីប្រទេសនីហ្សេរីយ៉ាដល់កូរ៉េខាងត្បូង ហើយ​បាន​ក៏ឆ្លងដល់សមាជិកគ្រួសារពីរនាក់ និងមិត្តភក្តិម្នាក់ទៀត។

កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងពេញជិត៩២%នៃមនុស្សធំ ហើយឥឡូវនេះកំពុងផ្តោតលើកុមារ ព្រមទាំងចាក់ដូសបន្ថែមទៀត ប៉ុន្តែអ្នកជំនាញបានព្រមានថា ករណីឆ្លងអាចនឹងកើនឡើងកាន់តែអាក្រក់ដោយសារវីរុសបំប្លែងថ្មីដែលមានសក្តានុពល។

រហូតដល់ពេលនេះ កូរ៉េខាងត្បូងមានករណីឆ្លងកូវីដសរុប៤៥៧៦១២នាក់ និងស្លាប់៣៧០៥នាក់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម