ព័ត៌មានអន្ដរជាតិ
រឿងរ៉ាវសំខាន់ៗ WHO ដឹងពីវីរុសបំប្លែងខ្លួនថ្មី Omicron
កាលពីថ្ងៃទី ២៦ វិច្ឆិកា ២០២១ អង្គការសុខភាពពិភពលោក (WHO) បានកំណត់វីរុសបំប្លែងថ្មី B.1.1.529 ជាវីរុសកូវីដ-១៩បំប្លែងថ្មីមួយ ដែលគួរឲ្យបារម្ភមានឈ្មោះថា វីរុសបំប្លែងថ្មី Omicron តាមការណែនាំពីក្រុមប្រឹក្សាបច្ចេកទេសរបស់ WHO ស្ដីពីការវិវត្តន៍នៃមេរោគ (TAG-VE)។

តាមការសិក្សារបស់ TAG-VE បង្ហាញថា Omicron មានការបំប្លែងជាច្រើនដែលអាចជះឥទ្ធិពលលើលក្ខណៈទូទៅរបស់វីរុសនេះ។ ឧទាហរណ៍ ដូចជាវីរុសនេះអាចងាយឆ្លងរាលដាលលឿន ឬវីរុសនេះអាចបង្កជំងឺឲ្យមានភាពធ្ងន់ធ្ងរជាដើម។
១. ការចម្លងនៃវីរុសបំប្លែងថ្មី Omicron
បើតាមអង្គការសុខភពិភពលោក បច្ចុប្បន្ន អ្នកស្រាវជ្រាវនៅមិនទាន់ដឹងច្បាស់នៅឡើយថា វីរុសបំប្លែងថ្មី Omicron អាចងាយឆ្លងខ្លាំងទៅមនុស្សយើងបានលឿនកម្រិតណា បើប្រៀបធៀបនឹងវីរុសបំប្លែងដទៃទៀត រួមទាំងវីរុសបំប្លែង Delta ផងដែរ។ ចំនួនមនុស្សដែលធ្វើតេស្ដវិជ្ជមានកាន់តែកើនឡើងនៅក្នុងតំបន់អាហ្វ្រិកខាងត្បូងដែលរងផលប៉ះពាល់ដោយសារវីរុសបំប្លែងថ្មីនេះ ប៉ុន្តែការសិក្សាបន្ថែមអំពីរោគរាតត្បាតកំពុងដំណើរការ ដើម្បីស្វែងយល់ថាតើវាបណ្ដាលមកពីវីរុសបំប្លែងថ្មី Omicron នេះ ឬក៏បណ្ដាលមកពីកត្តាផ្សេងទៀង។
២. ភាពធ្ងន់ធ្ងរនៃជំងឺបង្កដោយវីរុសបំប្លែងថ្មី Omicron
ពេលនេះនៅមិនទាន់ដឹងច្បាស់ថាតើការឆ្លងវីរុសបំប្លែងថ្មី Omicron បណ្ដាលឲ្យអ្នកឆ្លងឈឺធ្ងន់ធ្ងរ ឬអត់ បើប្រៀបធៀបនឹងវីរុសបំប្លែងដទៃទៀតដូចជា Delta ជាដើម។ តាមទិន្នន័យបឋមរបស់ WHO បានឲ្យដឹងថា មានអត្រាកើនឡើងនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅអាហ្វ្រិកខាងត្បូង ប៉ុន្តែនេះអាចបណ្ដាលមកពីការកើនឡើងនៃចំនួនមនុស្សឆ្លងមេរោគផ្សេង ជាជាងលទ្ធផលនៃការឆ្លងវីរុសបំប្លែងថ្មី Omicron។ បច្ចុប្បន្ននេះមិនមានព័ត៌មានណាមួយដែលបង្ហាញថា រោគសញ្ញាដែលទាក់ទងនឹងវីរុសបំប្លែងថ្មី Omicron ខុសពីវីរុសបំប្លែងដទៃទៀតឬក៏អត់នោះទេ។

៣. ប្រសិទ្ធភាពវ៉ាក់សាំងលើវីរុសបំប្លែងថ្មី Omicron
WHO កំពុងធ្វើការជាមួយដៃគូបច្ចេកទេសដើម្បីយល់ពីផលប៉ះពាល់នៃវីរុសបំប្លែងថ្មី Omicron ទៅលើវិធានការការពារវីរុសកូវីដ-១៩ ដែលបន្តធ្វើរហូតមកដល់សព្វថ្ងៃ រាប់បញ្ចូលទាំងវ៉ាក់សាំងការពារផងដែរ។ វ៉ាក់សាំងនៅតែមានសារសំខាន់ក្នុងការកាត់បន្ថយជំងឺធ្ងន់ធ្ងរ និងការស្លាប់ក្រោយឆ្លងវីរុសកូវីដ-១៩ធម្មតា និងវីរុសបំប្លែងនានាៗ៕
ចុចអាន៖WHO ថា វាមិនទាន់ច្បាស់ទេថាតើវីរុស Omicron បង្កជំងឺធ្ងន់ធ្ងរជាង វីរុសបំប្លែងខ្លួនផ្សេងទៀត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ