ព័ត៌មានអន្ដរជាតិ
តាលីបង់ និង មីយ៉ាន់ម៉ា សុទ្ធតែមិនត្រូវបានអនុញ្ញាតឲ្យចូល UN
គណៈកម្មាធិការអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធបានពន្យារពេលការសម្រេចចិត្តមួយស្តីពីថាតើនរណានឹងតំណាងឲ្យប្រទេសអាហ្វហ្គានីស្ថាន និងមីយ៉ាន់ម៉ា នៅ ឯស្ថាប័នពិភពលោកដែលមានសមាជិកចំនួន ១៩៣ នាក់ ។
ការប្រកាសនេះមានន័យថា តំណាងក្រុមតាលីបង់អាហ្វហ្កានីស្ថាន និងយោធាមីយ៉ាន់ម៉ា នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងស្ថាប័នពិភពលោកសម្រាប់ពេលនេះនោះទេ ។
ទន្ទឹមនោះ ឯកអគ្គរដ្ឋទូត UN របស់ប្រទេសស៊ុយអែតលោកស្រី Anna Enestrom បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំបិទទ្វារនៃគណៈកម្មាធិការបញ្ជាក់អត្តសញ្ញាណរបស់មហាសន្និបាត ដែលលោកស្រីធ្វើជាប្រធានថា គណៈកម្មាធិការបានធ្វើការសម្រេចចិត្តបែបនេះ បន្ទាប់ពីពិនិត្យលើលិខិតបញ្ជាក់អត្តសញ្ញាណក្នុងស្ថានភាពប្រទេសទាំងពីរនេះ ។
គណៈកម្មាធិការបញ្ជាក់អត្តសញ្ញាណ ដែលមានសមាជិកចំនួន ៩ រូប មានកាតព្វកិច្ចពិនិត្យលិខិតបញ្ជាក់អត្តសញ្ញាណរបស់តំណាងរដ្ឋជាសមាជិក និងរាយការណ៍ទៅ មហាសន្និបាតនៅ ទីនោះ ។
គួរបញ្ជាក់ថា ក្រុមតាលីបង់ដែលបានដណ្តើមអំណាចកាលពីពាក់កណ្តាលខែសីហាពីរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិ បានតែងតាំងអ្នកនាំពាក្យដែលមានមូលដ្ឋាននៅ ទីក្រុងដូហារបស់ខ្លួនគឺលោក Suhail Shaheen ជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសអាហ្វហ្គានីស្ថាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ កងទ័ព មីយ៉ាន់ម៉ា ចាប់ខ្លួនគ្រូពេទ្យ ១៨នាក់ ដោយសារព្យាបាលភេវករ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ