ព័ត៌មានអន្ដរជាតិ
ភរិយាប្រធានាធិបតីអាមេរិក រងការរិះគន់ថា តុបតែងសេតវិមានទទួលបុណ្យណូអែល សម្រែៗ
ក្រោយតុបតែងសេតវិមាន ដើម្បីទទួលបុណ្យ ណូអែល សម្រាប់ឆ្នាំនេះ លោកស្រី Jill Biden រងការរិះគន់ធ្ងន់ៗថាមិនសមទំនង និងត្រូវបានគេយកទៅប្រៀបធៀបជាមួយលោកស្រី Melania Trump កាលពីពេលកន្លងទៅ ។

ឆ្នាំ ២០២១ ជាឆ្នាំដំបូងដែលភរិយាលោកប្រធានាធិបតី ចូ បៃដិន បានតុបតែងសេតវិមាន ក្នុងឱកាសប្រារព្ធពិធីបុណ្យ ណូអែល ជាមួយនឹងប្រធានបទ “អំណោយចេញពីបេះដូង” (Gifts From the Heart) ដើម្បីអរគុណដល់បុគ្គលិកជួរមុខដែលប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ក៏ដូចជាឧទ្ទិសដល់អ្នកដែលបានស្លាប់ ដោយសាររោគរាតត្បាត។
ការតុបតែងសេតវិមានក្នុងឆ្នាំនេះ ត្រូវបានគេដឹងថា ប្រើដើមណូអែលចំនួន ៤១ដើម ខ្សែបូប្រវែង ៦០០០ហ្វីត (ជិត២ពាន់ម៉ែត្រ) ទៀនជាង ៣០០ និងគ្រាប់បាល់ ១០០០០គ្រាប់។

ទោះយ៉ាងណា ការតុបតែងរបស់លោកស្រី ជីល បៃដិន មិនទទួលបានការសរសើរឬសាទរច្រើនឡើយ ខណៈមានការរិះគន់ចំៗថា ការតុបតែងដើមណូអែល ហាក់បីធ្វើលេងៗ មិនសមទំនង អន់បំផុត និងសម្រែទៀតផង។
ក្រុមអ្នកគាំទ្រ អតីតជំទាវទី១ របស់អាមេរិក លោកស្រី Melania Trump បានលើកឡើងពី ការតុបតែងសេតវិមានកាលពីឆ្នាំ ២០១៨ ថាគួរឱ្យទាក់ទាញ ជាងជំទាវបច្ចុប្បន្នឆ្ងាយណាស់។

ត្បិតតែមានការរិះគន់យ៉ាងណាក្ដី មនុស្សមួយចំនួនទៀត បានបង្ហាញនូវការគាំទ្រ ហើយថាឆ្នាំនេះមានភាពខុសប្លែកគ្នាខ្លាំង ពីការតុបតែងរបស់លោកស្រី Trump អំឡុងពេលនាងស្នាក់នៅសេតវិមាន ដែលកាលណោះ ដើមណូអែល វាក្រហមឆ្អិនឆ្អៅពេក ប្រៀបបាននឹងកម្រាលឈាម៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម៉ារីម៉ា ក្លាយជាគណៈកម្មការ ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ២០២១

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ