Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ទិញវ៉ាក់សាំងជាង ១០០លានដូសបន្ថែម ទុកចាក់ដូសទី៤ ទី៥ ដើម្បីប្រយុទ្ធជាមួយ Omicron

បានផុស

នៅ

ប្រទេសអង់គ្លេស បានទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ១១៤លានដូសបន្ថែមទៀត យកមកចាក់ជាដូសទី៤ ឬដូសទី៥ ដើម្បីការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីៗ។

វ៉ាក់សាំងបន្ថែមពីក្រុមហ៊ុន Moderna និង Pfizer នឹងត្រូវចែកចាយនៅឆ្នាំ ២០២២ និង ២០២៣ ដែលផ្តល់ឲ្យចក្រភពអង់គ្លេស នូវការផ្គត់ផ្គង់ថេរសម្រាប់រយៈពេលពីរឆ្នាំខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានសុខាភិបាលបាននិយាយថា ពួកគេបានពន្លឿនការចុះហត្ថលេខាលើកិច្ចសន្យាថ្មី ស្របពេលមានការផ្ទុះឡើងនូវវីរុសកូវីដ១៩បំប្លែងខ្លួន Omicron ដែលទើបនឹងរកឃើញ។

ក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Moderna នឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន៦០លានដូសបន្ថែម ចំណែក Pfizer/BioNTech ចំនួន៥៤លានដូសបន្ថែម។

កិច្ចព្រមព្រៀងថ្មីដែលចរចាដោយក្រុមការងារវ៉ាក់សាំង របស់ចក្រភពអង់គ្លេសនេះ គឺធានានូវការទទួលបានវ៉ាក់សាំងជំនាន់ថ្មី ប្រសិនបើពួកគេត្រូវការដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស Omicron និងមេរោគគួរឲ្យព្រួយបារម្ភផ្សេងៗនាពេលអនាគត។

គួរបញ្ជាក់ថា ការប្រកាសនេះបានកើតឡើងស្របពេលដែលករណីនៃវីរុសបំប្លែងខ្លួន Omicron ថ្មីនៅក្នុងចក្រភពអង់គ្លេស បានកើនឡើងដល់៣២ករណីកាលពីថ្ងៃពុធ ខណៈទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់ថា មានករណីចំនួន៩ទៀតត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស និងមួយករណីនៅក្នុងប្រទេសស្កុតឡែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ WHO និយាយប៉ុន្មានម៉ាត់នេះ ធ្វើឲ្យគ្រប់គ្នាធូរចិត្តបន្តិច អំពីវីរុសបំប្លែងខ្លួន Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម