ព័ត៌មានអន្ដរជាតិ
សូមប្រុងប្រយ័ត្ន ប្រទេសអាស៊ានមួយនេះរកឃើញអ្នកឆ្លង Omicron ២នាក់ហើយ
អ្នកដំណើរពីរនាក់ដែលបានទៅដល់ប្រទេសសិង្ហបុរីពីអាហ្វ្រិកខាងត្បូងតាមក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានធ្វើតេស្តបឋមរកឃើញវិជ្ជមានវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron។ នេះបើតាមក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ម្សិលមិញ។
ក្រសួងបាននិយាយថា ៖«អ្នកទាំងពីរបាននៅដាច់ដោយឡែកពីគេនៅពេលមកដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី១ ខែធ្នូ និងមិនមានទំនាក់ទំនងជាមួយនរណាម្នាក់នៅសហគមន៍ឡើយ។ រហូតដល់ពេលនេះមិនសញ្ញា ឬភស្តុតាងអ្វីដែលវីរុសថ្មីនេះអាចឆ្លងចូលទៅសហគមន៍»។
ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងទៀតថា អ្នកឆ្លងទាំងពីរនាក់កំពុងធូរស្បើយនៅពេលស្ថិតនៅដាច់ដោយឡែកពីគេនៅមជ្ឈមណ្ឌលជាតិជំងឺឆ្លង (NCID)។ ពួកគេទាំងពីរនាក់សុទ្ធតែបានចាក់វ៉ាក់សាំងពេញដូ និងចេញរោគសញ្ញាស្រាលដែលមានអាការក្អក និងរមាសក»។
អ្នកឆ្លងទី១អាយុ៤៤ឆ្នាំជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសសិង្ហបុរីដែលបានមកពីម៉ូសំប៊ិក និងផ្ទេរជើងហោះហើរនៅទីក្រុង ចូហានណេសបឺកដើម្បីឆ្ពោះមកប្រទេសសិង្ហបុរី។ ការធ្វើតេស្តមុនចេញដំណើរមករកមិនឃើញឆ្លងទេ។
ចំណែកអ្នកឆ្លងទី២អាយុ៤១ឆ្នាំជាស្ត្រីជនជាតិសិង្ហបុរីដែលមកពីអាហ្វ្រិកខាងត្បូង។ ការធ្វើតេស្តមុនចេញដំណើរមកកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ក៏គ្មានឃើញកូវីដ-១៩ដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់