ព័ត៌មានអន្ដរជាតិ
អ្នកឈឺ Omicron អាចឆ្លងវីរុសនេះឡើងវិញខ្លាំងជាងអ្នកឆ្លងកូវីដ ២.៤ដង
អ្នកឈឺវីរុសកូវីដ១៩បំប្លែងខ្លួនដ៏កាចសាហាវ Omicron ទំនងជានឹងឆ្លងវីរុសនេះឡើងវិញ ខ្លាំងជាងអ្នកឆ្លងមេរោគទម្រង់ដើមយ៉ាងហោចណាស់ ២.៤ ដង។ នេះបើយោងតាមទិន្នន័យជាក់ស្តែងលើកដំបូង ដែលចេញពីប្រទេសអាហ្វ្រិកខាងត្បូង។

ក្រុមអ្នកស្រាវជ្រាវរដ្ឋាភិបាលនិយាយថា មានការឆ្លងឡើងវិញចំនួន៣៥,៦៧០ករណី ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង ហើយហានិភ័យនៃការឆ្លងឡើងវិញបានធ្លាក់ចុះមកត្រឹម ០,៧ ក្នុងអំឡុងរលកទីពីរ ដែលជំរុញដោយវីរុសបំប្លែងខ្លួន Beta កាលពីរដូវរងាឆ្នាំមុន និងការកើនឡើងនៃវីរុសបំប្លែងខ្លួន Delta នៅរដូវក្តៅនេះ បើប្រៀបធៀបទៅនឹងរលកទីមួយ។
ប៉ុន្តែហានិភ័យនៃការឆ្លងមេរោគម្តងទៀត បានកើនឡើងជាលើកដំបូងពោលគឺលោតដល់ ២.៤ ដង។

យោងតាមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Stellenbosch ជិតទីក្រុង Cape Town, ការស្រាវជ្រាវបង្ហាញថា វីរុសបំប្លែងខ្លួន Omicron អាចគេចផុតពីការការពារ ដែលមនុស្សមានពីការឆ្លងពីមុន មិនដូចប្រភេទ Beta និង Delta ដែលត្រូវបានបង្ក្រាបដោយប្រព័ន្ធភាពស៊ាំពីធម្មជាតិនោះទេ។
ពួកគេនិយាយថា ទិន្នន័យនេះមានផលប៉ះពាល់សុខភាពសាធារណៈសំខាន់ៗ ជាពិសេសនៅក្នុងប្រទេសដែលពីមុនមានអត្រាឆ្លងខ្ពស់។

ព័ត៌មាននេះកើតឡើងបន្ទាប់ពីទិន្នន័យពីវិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លង (NICD) បានបង្ហាញថា ករណីកូវីដថ្មីចំនួន ១១,៥៣៥ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាការកើនឡើង ៣៦៨ភាគរយបើធៀបនឹងថ្ងៃព្រហស្បតិ៍មុន នៅពេលការឆ្លងថ្មីចំនួន ២,៤៦៥ ត្រូវបានកត់ត្រា។
ទន្ទឹមនឹងនេះ ការចូលមន្ទីរពេទ្យបានកើនឡើងជិតបីដងក្នុងមួយសប្តាហ៍ ប៉ុន្តែការស្លាប់បានធ្លាក់ចុះ ៦៤ ភាគរយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុមហ៊ុនមួយទៀត អះអាងថា ថ្នាំរបស់ខ្លួន អាចយកឈ្នះ Omicron បាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ