ព័ត៌មានអន្ដរជាតិ
ចិន និង វៀតណាម សន្យាបន្តកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងវីរុសកូវីដ ១៩
ប្រទេសចិន និងវៀតណាម បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩ នៅក្នុងកិច្ចប្រជុំទ្វេភាគី។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅ ប្រទេសចិន រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានថ្លែងអំណរគុណចំពោះសមភាគីរបស់លោក Wang Yi សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង និងឧបករណ៍ដែលបានផ្ដល់ជូនកន្លងមក។
សូមបញ្ជាក់ថា វៀតណាមបានឃើញការកើនឡើងនៃករណីចាប់តាំងពីរដូវក្តៅ មក ប៉ុន្តែអត្រាសរុប នៅ តែមានកម្រិតទាប បើធៀបនឹងប្រទេសនៅ អឺរ៉ុប និងអាមេរិក។
លោក Wang បានសន្យាថា នឹងបន្តផ្តល់ការគាំទ្រ ហើយភាគីទាំងពីរបានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ នៅ ក្នុងខ្សែសង្វាក់ផលិតកម្មវ៉ាក់សាំង។
កិច្ចពិភាក្សាក៏បានគ្របដណ្ដប់លើពាណិជ្ជកម្មដូចគ្នា។ ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ មានតម្លៃប្រហែល ២០០ ពាន់លានដុល្លារ ប៉ុន្តែក៏ជាអ្នកនាំចេញដ៏សំខាន់នៅ លើពិភពលោកផងដែរ។ រដ្ឋមន្ត្រីបានពិភាក្សាអំពីមធ្យោបាយដើម្បីធានាស្ថិរភាពនិងភាពធន់ នឹងការផ្គត់ផ្គង់ក្នុងសង្វាក់ផ្គត់ផ្គង់ នេះបើយោងតាមគណនីនៃកិច្ចប្រជុំរបស់ក្រសួងការបរទេសចិន។
ទន្ទឹមនឹងវិធានការមួយចំនួន ដើម្បីជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការជំរុញឲ្យមានទំនាក់ទំនងរវាងយុវជន និងថ្នាក់មូលដ្ឋានផងដែរ។

ជាចុងក្រោយ ប្រធានបទនៃទំនាក់ទំនងដែនសមុទ្រ ដែលជាចំណុចប្រវត្តិសាស្ត្រនៃភាពតានតឹង ក៏ត្រូវបានលើកឡើងផងដែរ។ យោងតាមគណនីរបស់ប្រទេសចិន បានឲ្យដឹងថាលោក Son និង លោក Wang បានព្រមព្រៀងគ្នាក្នុងការខិតខំចាក់បញ្ចូលថាមពលវិជ្ជមាន ក្នុងការចូលរួមជុំវិញបញ្ហានេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ