ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសដាក់ខេត្ត Nakhon Si Thammarat ជាតំបន់គ្រោះមហន្តរាយ
ស្រុកទាំង២៣នៅក្នុងខេត្តភាគខាងត្បូង Nakhon Si Thammarat ត្រូវបានចាត់ទុកជាតំបន់គ្រោះមហន្តរាយ បន្ទាប់ពីមានភ្លៀងធ្លាក់ និងទឹកហូរ ដែលបានចាប់ផ្តើមជន់លិចក្រុងកាលពីយប់ថ្ងៃព្រហស្បតិ៍។
នៅថ្ងៃសុក្រនេះ អភិបាលខេត្ត Kraisorn Wisitwong បានប្រកាសដាក់ខេត្តទាំងមូលជាតំបន់គ្រោះមហន្តរាយ។ សេចក្តីប្រកាសនេះ នឹងអនុញ្ញាតឲ្យក្រុមអ្នកជួយសង្គ្រោះ និងអាជ្ញាធរ ពន្លឿនប្រតិបត្តិការជួយសង្គ្រោះ ហើយអនុញ្ញាតឲ្យរដ្ឋបាលខេត្ត បញ្ចេញថវិកាបន្ទាន់សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក្នុងពេលដ៏ឆាប់រហ័ស។
ភ្លៀងធ្លាក់ឥតឈប់ឈរនៅក្នុងខេត្តនេះ និងទឹកហូរធ្លាក់ចុះភ្នំ Khiriwong បានបង្កការជន់លិចធ្ងន់ធ្ងរទៅកាន់តំបន់ផ្នែកខាងក្រោមនៃស្រុក មឿង។
សហគមន៍មួយចំនួននៅក្នុងស្រុកនេះ ត្រូវជន់លិច ហើយនៅថ្ងៃសុក្រ ការិយាល័យសុខភាពសាធារណៈខេត្ត បានបិទមជ្ឈមណ្ឌលធ្វើតេស្តកូវីដជាបណ្តោះអាសន្ន ដោយប្រាប់ប្រជាជនឲ្យទៅធ្វើតេស្តនៅមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់ពួកគេ។។
យោងតាមរបាយការណ៍ចុងក្រោយរបស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានឲ្យដឹងថា ខេត្ត Nakhon Si Thammarat បានរងការវាយប្រហារធ្ងន់ធ្ងរបំផុតដោយភ្លៀងធ្លាក់ខ្លាំង។ នាយកដ្ឋានឧតុនិយមនិយាយថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍នឹងបន្តដល់យ៉ាងហោចណាស់ថ្ងៃសៅរ៍ ក្នុងខេត្តនៅតាមបណ្តោយឈូងសមុទ្រថៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ត្រៀមប្រើធម៌ក្តៅលើ អ្នកប្រណាំងម៉ូតូ តាមផ្លូវសាធារណៈ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់