ព័ត៌មានអន្ដរជាតិ
បារម្ភផ្ទះកូវីដជាថ្មី ក្រុមវេជ្ជបណ្ឌិតឥណ្ឌាតវ៉ាឲ្យរដ្ឋាភិបាលចុះឈ្មោះនិស្សិតរៀនពេទ្យ
នៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ចំនួន ៩២១៦នាក់ បន្ទាប់ពីប្រកាសរកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron ពីរនាក់ ខណៈក្រុមវេជ្ជបណ្ឌិតបាននាំគ្នាតវ៉ាឲ្យរដ្ឋាភិបាលប្រញាប់ចុះឈ្មោះនិស្សិតចូលរៀនពេទ្យដើម្បីបង្កើនបុគ្គលិកសុខាភិបាល។

ឥណ្ឌា ដែលមន្ទីរពេទ្យរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីកូវីដដែលមានចំនួនឆ្លង និងស្លាប់ច្រើនជាប់កំណត់ត្រាចន្លោះខែមេសា និងឧសភាដោយសារវីរុសបំប្លែងខ្លួន Delta មានអ្នកឆ្លងថ្មីប្រហែលជា១០០០០នាក់ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ។
ប៉ុន្តែករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron នៅភាគខាងត្បូងរដ្ឋ Karnataka ដែលម្នាក់មិនបានធ្វើដំណើរទៅណាឆ្ងាយសោះក៏ឆ្លងដែរបានបង្កើនការព្រួយបារម្ភរលកទី៣។ អ្នកជំនាញរោគឆ្លងខ្លះបាននិយាយថា Omicron អាចគ្រោះថ្នាក់ដល់អាយុជីវិតតិចជាងវីរុស Delta ដោយសារតែមានអ្នកឆ្លងពីមុន និងវ៉ាក់សាំងការពារ។
សមាគមវេជ្ជបណ្ឌិតឥណ្ឌាដែលធ្វើការឲ្យមន្ទីរពេទ្យរដ្ឋរាប់រយកន្លែងបាននិយាយក្នុងលិខិតផ្ញើទៅកាន់នាយករដ្ឋមន្ត្រីមួយថា ៖«គ្រឹះស្ថានសុខាភិបាលទូទាំងប្រទេសកំពុងខ្វះកម្លាំងការងារនៃក្រុមវេជ្ជបណ្ឌិត ដោយមិនទាន់មានការចុះឈ្មោះនិស្សិតចូលរៀនទេឆ្នាំនេះ»។
«ដោយលទ្ធភាពនៃរលកឆ្លងកូវីដថ្មីនាពេលខាងមុខអាចនឹងកើតមានឡើងទ្រង់ទ្រាយធំ ស្ថានភាពគ្រប់គ្រងនឹងគ្រោះថ្នាក់ដល់វិស័យសុខាភិបាល»។ សមាគមបាននិយាយ។
រដ្ឋាភិបាលបានពន្យារពេលការចុះឈ្មោះចូលរៀនដផយសារតែបញ្ហាផ្លូវច្បាប់កំពុងកើតឡើង ព្រមទាំងកន្លែងសម្រាប់សិស្សក្រីក្រ។

ឥណ្ឌាមានសមាមាត្រវេជ្ជបណ្ឌិតថែទាំសុខភាពទាបបំផុតក្នុងពិភពលោក ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Narendra Modi បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសនឹងជំរុញឲ្យមានក្រុមវេជ្ជបណ្ឌិតកាន់តែច្រើននាទសវត្សរ៍ខាងមុខ ឬក៏ច្រើនជាងបំផុតបន្ទាប់ពីឯករាជ្យរយៈពេល៧០ឆ្នាំចុងក្រោយ។
រហូតដល់ពេលនេះ ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩សរុប៣៤.៦២លាននាក់ និហស្លាប់៤៧០១១៥នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ