Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បន្តតាមរកទេសចរអាហ្វ្រិក ជាង១០០នាក់ មកធ្វើតេស្តរក Omicron

បានផុស

នៅ

អាជ្ញាធរថៃ នៅតែកំពុងស្វែងរកមនុស្សចំនួន១២៣នាក់ ដែលមកពីប្រទេសណាមួយក្នុងចំណោមប្រទេសទាំង៨នៅទ្វីបអាហ្វ្រិកភាគខាងត្បូង ដើម្បីធ្វើតេស្តរកមើលថាតើពួកគេមានផ្ទុកវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មីដែរឬក៏អត់ឬអត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លេខាធិការក្រសួងសុខាភិបាលថៃ លោក Kiattiphum Wongrajit បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរកំពុងប្រើគ្រប់មធ្យោបាយក្នុងការព្យាយាមទាក់ទងជាមួយពួកគេ ដូចជា SMS អ៊ីមែល ការហៅទូរសព្ទ និងកម្មវិធីទូរសព្ទ (App) ជាដើម។

ពួកគេចាំបាច់ត្រូវទាក់ទងមន្ត្រី សម្រាប់ការធ្វើតេស្ត RT-PCR រកវីរុសបំប្លែងខ្លួន Omicron។

National News Bureau Of Thailand
លោក Kiattiphum Wongrajit

លោកបន្តថា អ្នកធ្វើដំណើរទាំងនោះគឺមកពីប្រទេស បុតស្វាណា, អេស្វាទីនី, ឡេសូតូ, ម៉ាឡាវី, ម៉ូសំប៊ិក, ណាមីប៊ី, អាហ្វ្រិកខាងត្បូង ឬ ស៊ីមបាវ៉េ ហើយបានចូលប្រទេសថៃនៅចន្លោះថ្ងៃទី ១៥ ដល់ ២៧ ខែវិច្ឆិកា តាមរយៈអាកាសយានដ្ឋានក្នុងទីក្រុងបាងកក និងភូកេត។

គួរបញ្ជាក់ថា មានអ្នកដំណើរសរុបចំនួន ៣៣៣ នាក់មកពីប្រទេសទាំង ៨ បានចូលប្រទេសថៃក្នុងអំឡុងពេលនោះ។ ៦១នាក់បានចាកចេញពីប្រទេសរួចហើយ ហើយ ១០៥ នាក់បានបញ្ចប់កម្មវិធីដាក់ឲ្យនៅដាច់ពីគេ និងស្នាក់នៅក្នុងប្រទេសនេះរយៈពេលជាងពីរសប្តាហ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ WHO ប្រាប់ប្រទេសអាស៊ីប៉ាស៊ីហ្វិក ត្រៀមខ្លួនឲ្យហើយ ចំពោះការផ្ទុះវីរុស Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម