Connect with us

ព័ត៌មានអន្ដរជាតិ

WHO ប្រាប់ កុំទាន់ស្លន់ស្លោ ជាមួយ Omicron

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ពិភពលោកមិនគួរភ័យស្លន់ស្លោចំពោះវីរុសបំប្លែងខ្លួនថ្មី Omicron ទេប៉ុន្តែគួរតែត្រៀមខ្លួនឲ្យបានល្អ។

ថ្លែងក្នុងសន្និសីទមួយកាលពីថ្ងៃសុក្រ អ្នកវិទ្យាសាស្ត្រកំពូលរបស់ WHO លោកស្រី Soumya Swaminathan បានលើកឡើងថា ស្ថានភាពឥឡូវនេះគឺខុសពីឆ្នាំមុន។

អ្នកវិទ្យាសាស្ត្រកំពូលរបស់ WHO លោកស្រី Soumya Swaminathan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បង្ហាញថា Omicron ត្រូវបានរកឃើញនៅក្នុងប្រទេសជិត ៤០ហើយ។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនទាន់ច្បាស់ថាតើវីរុសបំប្លែងខ្លួនថ្មី ដែលមានបម្រែបម្រួលច្រើនមួយនេះ អាចឆ្លងសាហាវ ឬអាចគេចពីវ៉ាក់សាំងបានមែនឬក៏អត់។

ទិន្នន័យដំបូងដែលរាយការណ៍ដោយអ្នកវិទ្យាសាស្ត្រ អាហ្រ្វិកខាងត្បូង បានបង្ហាញថា វីរុស Omicron អាចគេចចេញពីភាពស៊ាំមួយចំនួនថ្វីបើអ្នកជំនាញព្រមានថា ការវិភាគនោះមិនច្បាស់លាស់ក៏ដោយ។

ដោយដកស្រង់ទិន្នន័យពីអាហ្វ្រិកខាងត្បូង លោកស្រីវេជ្ជបណ្ឌិត Swaminathan បានប្រាប់សន្និសីទ Reuters NEXT ថា វីរុសនេះគឺអាចចម្លងខ្លាំង ហើយវាអាចក្លាយជាមេរោគលេចធ្លោនៅទូទាំងពិភពលោក បើទោះបីជាវាពិបាកក្នុងការទស្សន៍ទាយក៏ដោយ។ លោកស្រីបន្ថែមថា បច្ចុប្បន្នវីរុសបំប្លែងខ្លួន Delta បានគ្របដណ្តប់ ៩៩% នៃករណីនៅទូទាំងពិភពលោក។

“តើយើងគួរព្រួយបារម្ភប៉ុនណា? យើងត្រូវត្រៀមខ្លួន និងប្រុងប្រយ័ត្ន កុំភ័យស្លន់ស្លោ ព្រោះយើងស្ថិតក្នុងស្ថានភាពខុសពីឆ្នាំមុន”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ថៃ បន្តតាមរកទេសចរអាហ្វ្រិក ជាង១០០នាក់ មកធ្វើតេស្តរក Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម