Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រថា ចាក់វ៉ាក់សាំង ៣ ដូសមិនគ្រប់គ្រាន់ទេ ៤ ដូសទើបកម្ចាត់ Omicron

បានផុស

នៅ

នាយកផ្នែកសុខាភិបាលរបស់ប្រទេសន័រវេសលោក Bjørn Guldvog បានអះអាងថា ការចាក់វ៉ាក់សាំងកូវីដចំនួន ៣ ដូសប្រហែលជាមិនគ្រប់គ្រាន់នោះទេ ហើយដូសទី ៤ ប្រហែលជាចាំបាច់ដើម្បីកម្ចាត់ Omicron នៅ និទាឃរដូវនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Guldvog បាននិយាយថា ចំពេលមានការភ័យខ្លាចវីរុសបំប្លែងខ្លួនថ្មី Omicron អាចក្លាយជាបញ្ហាលេចធ្លោ និងគ្របដណ្ដប់លើពិភពលោក ក្រុមហ៊ុនផលិតវ៉ាក់សាំងកំពុងពិចារណាការចាក់ដូសថ្មី ក្នុងគោលបំណងជាពិសេសដើម្បីកម្ចាត់វីរុសថ្មីនេះ ។

លោក Guldvog បានប្រាប់ប៉ុស្តិ៍វិទ្យុ P4 Radio ថា “យើងត្រូវតែត្រៀមខ្លួនសម្រាប់ការពិតដែលថា វ៉ាក់សាំងកូវីដចំនួន ៣ ដូសគឺមិនគ្រប់គ្រាន់ទេ” ។

គួរបញ្ជាក់ថា វីរុស​កូវីដបំប្លែងខ្លួន Omicron ​ត្រូវ​បាន​​រក​ឃើញ​ជា​លើក​ដំបូង​នៅ​ អាហ្វ្រិក​ខាង​ត្បូង ហើយ​បាន​រាយការណ៍​ទៅ​ អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ។

ចាប់តាំងពីពេលនោះមក វាបានរីករាលដាលដល់ប្រទេសជាច្រើន រួមទាំងនៅ អឺរ៉ុប និងអាស៊ី ដែលរហូតមកដល់ពេលនេះក៏មានការរឹតបន្តឹងការធ្វើដំណើរបណ្ដាប្រទេសមកពីអាហ្វ្រិកផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ សិង្ហបុរី មានឧបករណ៍តេស្ត PCR រកឃើញទាំង Omicron និងវីរុសបំប្លែងខ្លួនសាហាវមួយទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម