Connect with us

ព័ត៌មានអន្ដរជាតិ

ចាក់វ៉ាក់សាំងដូសជំរុញបានប៉ុន្មានខែ ទើបអាចការពារ Omicron ?

បានផុស

នៅ

វីរុសបំប្លែងខ្លួន អូមីក្រុង (Omicron) កំពុងរាលដាលច្រើនឡើងៗ នៅទូទាំងពិភពលោក និងកំពុងកបង្កក្ដីបារម្ភជាសកល ខណៈប្រសិទ្ធភាពនៃវ៉ាក់សាំងក្នុងការទប់ទល់នឹងវីរុសបំប្លែងថ្មីនេះ នៅមិនទាន់មានទិន្នន័យច្បាស់ការនៅឡើយ។

Hogan emphasizes boosters to protect against COVID-19 omicron variant
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអ៊ីស្រាអែលបានអះអាងថា អ្នកចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ នឹងទទួលបានការពារពីវីរុសបំប្លែង អូមីក្រុង។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អ៊ីស្រាអែល លោក Nitzan Horowitz ថ្លែងថា មនុស្សដែលបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ បាន៦ខែ រាងកាយពួកគេនឹងត្រូវបានការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួន អូមីក្រុង។ មិនតែប៉ុណ្ណោះ សូម្បីអ្នកដែលបានចាក់វ៉ាក់សាំងតែពីរដូស ក៏​ទទួលបាន​ការពារ​ពី​វីរុសបំប្លែងខ្លួន អូមីក្រុង បានដែរ។ នេះ​បើយោងតាមស្ថានភាពជាក់ស្ដែងរបស់អ្នកជំងឺ អូមីក្រុង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសអ៊ីស្រាអែល ខណៈទិន្នន័យផ្លូវការ ត្រូវរង់ចាំប៉ុន្មានសប្ដាហ៍ទៀត។

Health minister announces removal of all blood donation restrictions for  gay men | The Times of Israel

ស្របពេលជាមួយគ្នាដែរ បណ្ដាញសារព័ត៌មានអ៊ីស្រាអែល បានបញ្ចេញរបាយការណ៍ស្ដីពីសមត្ថភាពរបស់វ៉ាក់សាំង Pfizer ប្រឆាំងនឹង អូមីក្រុង ដែលវាមានប្រសិទ្ធភាព ៩០ភាគរយក្នុងការការពារវីរុសបំប្លែងខ្លួនថ្មីនេះ ខណៈអ្នកដែលមិនបានចាក់វ៉ាក់សាំងដូសជំរុញ អាចមានឱកាសវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរខ្លាំងជាងអ្នកបានដែលបានចាក់រហូតដល់ ២.៤ ដង។ របាយការណ៍កត់សម្គាល់ថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាព ៩៣ ភាគរយក្នុងការការពារអាការធ្ងន់ធ្ងរក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ ឬអ្នកទទួលបានដូសជំរុញរួចរាល់។

ដូចគ្នាដែរ វ៉ាក់សាំងដទៃៗទៀត ក៏មានសមត្ថភាពការពារវីរុសបំប្លែងខ្លួនផ្សេងៗ រួមទាំងវីរុសបំប្លែងខ្លួន អូមីក្រុង គ្រាន់តែពេលនេះ មិនទាន់ប្រមូលបានទិន្នន័យពេញលេញប៉ុណ្ណោះ។

China's Covid-19 vaccines reach final stage of WHO approval process | South  China Morning Post

ដោយឡែក យោងតាមរបាយការណ៍ ពីអាហ្វ្រិកខាងត្បូង សមត្ថភាពរបស់ អូមីក្រុង ក្នុងការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់មានហានិភ័យ ១.៣ ដងខ្ពស់ជាងវីរុសបំប្លែងខ្លួន ដែលតា ប៉ុន្តែរោគសញ្ញារបស់វាមិនសូវធ្ងន់ធ្ងរនោះទេ។

ទោះយ៉ាងណា លោក Nitzan Horowitz និយាយថា វ៉ាក់សាំងពិតជាមានសារៈសំខាន់ណាស់ កំលុងពេលនេះ។ អ្នក​ណា​ដែល​ប៉ះពាល់​នឹងវីរុសបំប្លែងខ្លួន ​ដោយ​មិន​មាន​វ៉ាក់សាំង ​នឹង​ប្រឈម​ហានិភ័យ​ខ្លាំងបំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily ​Mail

ចុចអាន៖ ៦ខែទៀត Omicron នឹងគ្របដណ្តប់ពិភពលោក

ចុចអាន៖ WHO ប្រាប់ កុំទាន់ស្លន់ស្លោ ជាមួយ Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៧ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម