ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិតម្នាក់ព្រមានថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩អាចខ្សោយឬងាប់លិង្គ
យោងតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩អាចនឹងទទួលរងផលប៉ះពាល់សុខភាពរយៈពេលយូរដូចជាការខ្សោយឬងាប់លិង្គជាដើមក្នុងចំណោមមនុស្សប្រុស។
អ្នកជំនាញផ្នែកជំងឺឆ្លងលោកស្រីវេជ្ជបណ្ឌិត Dena Grayson បាននិយាយថា ឥឡូវនេះ មានការភ័យខ្លាចថា ជំងឺនេះអាចប៉ះពាល់ដល់សមត្ថភាពលើគ្រែរបស់បុរសថ្វីបើពួកគេបានជាសះស្បើយក៏ដោយ។
លោកស្រី Grayson បានប្រាប់កម្មវិធី LX របស់ទូរទស្សន៍ NBC Chicago ថា “មានការព្រួយបារម្ភពិតប្រាកដនៅទីនេះដែលថា បុរសអាចមានបញ្ហាខ្សោយលិង្គរយៈពេលយូរដោយសារតែវីរុសកូរ៉ូណាព្រោះយើងដឹងថា វាបណ្តាលឲ្យមានបញ្ហាក្នុងសរសៃឈាម”។
លោកស្រីបន្ថែមថា “នេះគឺជាអ្វីដែលគួរឲ្យព្រួយបារម្ភបំផុត។ វាមិនត្រឹមតែថាវីរុសនេះអាចសម្លាប់អ្នកបានទេប៉ុន្តែវាក៏អាចបង្កឲ្យមានផលវិបាករយៈពេលយូរអង្វែងនិងមួយជីវិតផងដែរ”។
បើទោះបីជាមនុស្សភាគច្រើនហាក់ដូចជាបានជាសះស្បើយពីជំងឺកូវីដ១៩ក៏ដោយប៉ុន្តែលោកស្រី Grayson បានព្រមានថា នាពេលអនាគត មនុស្សទាំងនោះនឹងជួបប្រទះផលវិបាកអវិជ្ជមានរយៈពេលយូរពីការឆ្លងមេរោគរួមទាំងផលវិបាកផ្នែកសរសៃប្រសាទផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោកយាយវ័យ ១០១ ឆ្នាំនៅរស់រានមានជីវិត បើទោះឆ្លងកូវីដ ៣ ដងក៏ដោយ
ចុចអាន៖ ប្រយ័ត្នឲ្យមែនទែន! កាណាដា បង្ហាញថា កុមារ១ភាគ៣ដែលឆ្លងកូវីដមិនបង្ហាញរោគសញ្ញាទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ