Connect with us

ព័ត៌មានអន្ដរជាតិ

វេជ្ជបណ្ឌិតម្នាក់ព្រមានថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩អាចខ្សោយឬងាប់លិង្គ

បានផុស

នៅ

យោងតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩អាចនឹងទទួលរងផលប៉ះពាល់សុខភាពរយៈពេលយូរដូចជាការខ្សោយឬងាប់លិង្គជាដើមក្នុងចំណោមមនុស្សប្រុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញផ្នែកជំងឺឆ្លងលោកស្រីវេជ្ជបណ្ឌិត Dena Grayson បាននិយាយថា ឥឡូវនេះ មានការភ័យខ្លាចថា ជំងឺនេះអាចប៉ះពាល់ដល់សមត្ថភាពលើគ្រែរបស់បុរសថ្វីបើពួកគេបានជាសះស្បើយក៏ដោយ។

លោកស្រី Grayson បានប្រាប់កម្មវិធី​ LX របស់ទូរទស្សន៍ NBC Chicago ថា “មានការព្រួយបារម្ភពិតប្រាកដនៅទីនេះដែលថា បុរសអាចមានបញ្ហាខ្សោយលិង្គរយៈពេលយូរដោយសារតែវីរុសកូរ៉ូណាព្រោះយើងដឹងថា វាបណ្តាលឲ្យមានបញ្ហាក្នុងសរសៃឈាម”។

អ្នកជំនាញផ្នែកជំងឺឆ្លងលោកស្រីវេជ្ជបណ្ឌិត Dena Grayson

លោកស្រីបន្ថែមថា “នេះគឺជាអ្វីដែលគួរឲ្យព្រួយបារម្ភបំផុត។ វាមិនត្រឹមតែថាវីរុសនេះអាចសម្លាប់អ្នកបានទេប៉ុន្តែវាក៏អាចបង្កឲ្យមានផលវិបាករយៈពេលយូរអង្វែងនិងមួយជីវិតផងដែរ”។

បើទោះបីជាមនុស្សភាគច្រើនហាក់ដូចជាបានជាសះស្បើយពីជំងឺកូវីដ១៩ក៏ដោយប៉ុន្តែលោកស្រី Grayson បានព្រមានថា នាពេលអនាគត មនុស្សទាំងនោះនឹងជួបប្រទះផលវិបាកអវិជ្ជមានរយៈពេលយូរពីការឆ្លងមេរោគរួមទាំងផលវិបាកផ្នែកសរសៃប្រសាទផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោកយាយវ័យ ១០១ ឆ្នាំនៅរស់រានមានជីវិត បើទោះឆ្លងកូវីដ ៣ ដងក៏ដោយ

ចុចអាន៖ ប្រយ័ត្នឲ្យមែនទែន! កាណាដា បង្ហាញថា កុមារ១ភាគ៣ដែលឆ្លងកូវីដមិនបង្ហាញរោគសញ្ញាទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម