ព័ត៌មានអន្ដរជាតិ
មេធាវីផ្ទាល់របស់លោក Trump តេស្តវិជ្ជមាន កូវីដ១៩
លោកប្រធានាធិបតី Donald Trump បាននិយាយថា មេធាវីផ្ទាល់របស់លោកឈ្មោះ Rudy Giuliani បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។
លោកប្រធានាធិបតីបានសរសេរក្នុងសារ Twitter ថា “ឆាប់ជាសះស្បើយ Rudy យើងនឹងបន្តទៅមុខទៀត!”។
លោក Giuliani ដែលដឹកនាំការប្រកួតប្រជែងផ្នែកច្បាប់របស់យុទ្ធនាការលោក Trump ចំពោះលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០គឺជាមនុស្សចុងក្រោយបង្អស់នៅក្នុងរង្វង់ផ្ទៃក្នុងរបស់លោកប្រធានាធិបតីដែលបានឆ្លងជំងឺនេះ។
យោងតាម New York Times និង ABC News បានឲ្យដឹងថា លោក Giuliani អាយុ៧៦ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ Georgetown University ក្នុងទីក្រុងវ៉ាស៊ីនតោន។
ទោះបីជាយ៉ាងណាក៏ដោយ អតីតអភិបាលក្រុងញូវយ៉ករូបនេះមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើការធ្វើរោគវិនិច្ឆ័យទេ។
គេមិនច្បាស់ទេថាតើគាត់មានរោគសញ្ញាអ្វីឬពេលណាដែលគាត់ឆ្លងវីរុសនេះ។
មនុស្សជិត១៤.៦លាននាក់បានឆ្លងជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកនិងមនុស្ស២៨១,២៣៤នាក់បានស្លាប់ដែលនេះជាតួលេខខ្ពស់បំផុតនៅលើពិភពលោក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ត្រាំ ៖ ជួបគ្នា ៤ ឆ្នាំក្រោយ
ចុចអាន៖ រឿងឆ្នោតទុកមួយឡែកសិន! Trump ជូនពរ Biden ឲ្យឆាប់ជាពីរបួស
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត