ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើងនៅ ឥណ្ឌូណេស៊ី សម្លាប់មនុស្ស ១៣ នាក់ និងរបួសរាប់សិបនាក់
យោងតាមលោក Abdul Muhari អ្នកនាំពាក្យក្រុមប្រឹក្សាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឥណ្ឌូណេស៊ី (BNPB) បានឲ្យដឹងថា មនុស្ស១០នាក់ ដែលជាប់បន្ទាប់ពីភ្នំភ្លើង Semeru បានផ្ទុះនៅ លើកោះ Java ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈចំនួនអ្នកស្លាប់ ដោយសារគ្រោះមហន្តរាយបានកើនឡើងដល់ ១៣នាក់ និងហោចណាស់ រាប់សិបនាក់រងរបួស។

លោក Abdul Muhari បាននិយាយថា មនុស្ស ១៣ នាក់ត្រូវបានស្លាប់ បន្ទាប់ពីការផ្ទុះនេះ ដែលក្នុងនោះ ២ នាក់ត្រូវបានកំណត់អត្តសញ្ញាណ។ សេចក្តីថ្លែងការណ៍បាននិយាយថា មនុស្ស ៩៨នាក់បានរងរបួស រួមទាំងស្ត្រីមានផ្ទៃពោះ២នាក់ ហើយ ៩០២ នាក់ត្រូវបានជម្លៀសចេញ។
អាជ្ញាធរបាននិយាយថា ការផ្ទុះនេះបានបំផ្លាញស្ពានយុទ្ធសាស្ត្រមួយ ដែលតភ្ជាប់តំបន់ពីរនៅ ក្នុងស្រុក Lumajang ក្បែរនោះ ជាមួយទីក្រុង Malang និងធ្វើឲ្យអគារមួយចំនួនបានបាក់បែក។

លោក Thoriqul Haq មន្ត្រីក្នុងតំបន់នៅ Lumajang បាននិយាយមុននេះថា អ្នកជីករ៉ែខ្សាច់ ត្រូវបានជាប់នៅ ជុំវិញកន្លែងធ្វើការរបស់ពួកគេ។
BNPB បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៥ នាក់ កំពុងបញ្ជូនទៅ មន្ទីរពេទ្យ ខណៈដែលអនុប្រធាន Lumajang បាននិយាយថា មនុស្ស ៤១ នាក់បានរងរបួសដោយរលាក។

គួរបញ្ជាក់ថាភ្នំភ្លើង Semeru មានកម្ពស់ជាង ៣៦០០ម៉ែត្រ (១២,០០០ ហ្វីត) គឺជាភ្នំភ្លើងមួយ ក្នុងចំណោមភ្នំភ្លើងសកម្មជិត ១៣០ របស់ប្រទេសឥណ្ឌូនេស៊ី។ កាលពីខែ មករា វាក៏បានផ្ទុះឡើងម្ដង តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឥណ្ឌូណេស៊ី ពិភាក្សាទិញ និងសាងសង់រោងចក្រផលិតថ្នាំកូវីដ Molnupiravir

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ