Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស ឥណ្ឌូនេស៊ី ទទួលបានវ៉ាក់សាំងកូវីដហើយ!

បានផុស

នៅ

លោកប្រធានាធិបតី Joko Widodo បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដពីប្រទេសចិនហើយកាលពីថ្ងៃអាទិត្យថ្ងៃទី៦ខែធ្នូម្សិលមិញនេះខណៈរដ្ឋាភិបាលកំពុងរៀបចំកម្មវិធីចាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Widodo ឬគេហៅថា Jokowi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញមួយថា ប្រទេសនេះបានទទួលថ្នាំបង្ការចំនួន១.២លានដូសពីក្រុមហ៊ុន Sinovac Biotech របស់ចិន។ វាជាវ៉ាក់សាំងដែលឥណ្ឌូនេស៊ីបានធ្វើតេស្តចាប់តាំងពីខែសីហាមក។

លោកបានបន្ថែមថា រដ្ឋាភិបាលគ្រោងនឹងទទួលបានវ៉ាក់សាំងចំនួន១.៨លានដូសទៀតនៅដើមខែមករា។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីឥណ្ឌូនេស៊ីក៏រំពឹងផងដែរថា ក្នុងខែនេះខ្លួននឹងទទួលបានការដឹកជញ្ជូនវត្ថុធាតុដើមដើម្បីផលិតវ៉ាក់សាំងឲ្យបាន១៥លានដូសនិង៣០លានដូសនៅខែក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Jokowi បាននិយាយថា វ៉ាក់សាំងនេះនៅតែត្រូវការការវាយតម្លៃពីទីភ្នាក់ងារស្បៀងអាហារនិងថ្នាំ (BPOM) របស់ប្រទេសខណៈរដ្ឋបាលរបស់លោកបន្តត្រៀមរៀបចំសម្រាប់ការចែកចាយវ៉ាក់សាំងនៅទូទាំងប្រទេសប្រជុំកោះដែលមានប្រជាជន២៧០លាននាក់មួយនេះ។

គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីមានអ្នកឆ្លងកូវីដសរុបចំនួន៥៧៥,៧៩៦ករណីនិងអ្នកស្លាប់១៧,៧៤០នាក់ដែលជាតួលេខខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មនុស្សពីរ​នាក់​រកឃើញ​​វិរុស​កូវីដ ១៩ ម្នាក់នៅវត្តសន្សំកុសល្យ និង​ម្នាក់ទៀត​ជា​មន្រ្តីនៅ​ក្រសួង​មហាផ្ទៃ

ចុចអាន៖ មេធាវីផ្ទាល់របស់លោក Trump តេស្តវិជ្ជមាន កូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា២ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម