Connect with us

ព័ត៌មានអន្ដរជាតិ

ជនស៊ីវិល ១៤នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំង ឥណ្ឌា ដោយសារច្រឡំថា​ ជាក្រុមឧទ្ទាម

បានផុស

នៅ

មន្ត្រីរដ្ឋាភិបាល និងយោធាបាននិយាយនៅ​​ ថ្ងៃនេះថា យ៉ាងហោចណាស់ជនស៊ីវិលកុលសម្ព័ន្ធ ១៤ នាក់ និងបុគ្គលិកសន្តិសុខម្នាក់ ត្រូវបាន​សម្លាប់​ដោយ​ច្រឡំ នៅ ពេលដែលកងកម្លាំងឥណ្ឌា​ បានបើកការបាញ់​ប្រហារ​​មិន​រើស​មុខ​ នៅ ក្នុងរដ្ឋ Nagaland ភាគ​ឦសាន​ដាច់​ស្រយាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ឥណ្ឌា លោក Amit Shah បាននិយាយថា លោក “មានការ​សោកស្ដាយ” ចំពោះ​ព័ត៌មាន​នៃ​ជន​ស៊ីវិលត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ឧប្បត្តិហេតុ​កាល​ពី​យប់​ថ្ងៃ​សៅ រ៍។

នាយករដ្ឋមន្ត្រី​ទីក្រុង Nagaland លោក Neiphiu Rio បានប្រាប់រ៉យទ័រថា ការស៊ើបអង្កេត​នឹង​ត្រូវ​បាន​ធ្វើ​ឡើង ហើយ​អ្នក​ទោស​ត្រូវទទួលទោស នៅ ក្នុងឧបទ្ទវហេតុ​នេះ ដែល​លោកចាត់ទុកថា​ជា​ការ​បរាជ័យ​ផ្នែក​ចារកម្ម។

មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់​ដែលមានមូលដ្ឋាននៅ ទីក្រុង Nagaland បាននិយាយថា ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​នៅក្នុងនិងជុំវិញភូមិ Oting ក្នុងស្រុក Mon ជាប់ព្រំដែនមីយ៉ាន់ម៉ា ក្នុង​អំឡុង​ប្រតិបត្តិការ​ប្រឆាំង​ការ​បះបោរ​ដែល​ធ្វើឡើង​ដោយ​សមាជិក​នៃ Assam Rifles ដែល​ជា​ផ្នែក​មួយ​នៃ​កងកម្លាំង​សន្តិសុខ​ឥណ្ឌា​ដែល​ដាក់​ពង្រាយ​នៅ​ ក្នុងរដ្ឋ។

មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​បាន​ប្រាប់​រ៉យទ័រ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា “ទាហាន​មាន​ព័ត៌មាន​សម្ងាត់​អំពី​ចលនា​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់ ហើយពេលឃើញឡានដឹកទំនិញ ពួកគេបាន​ច្រឡំ​កម្មករ​អណ្ដូង​រ៉ែ​ថា​ជា​ពួក​ឧទ្ទាម ហើយ​បាន​បាញ់​សម្លាប់​កម្មករ ៦នាក់” ។

លោក​បាន​និយាយ​ថា “បន្ទាប់ពី​ព័ត៌មាននៃការបាញ់ប្រហាររីករាលដាលនៅ ក្នុងភូមិ ប្រជាជន​កុល​សម្ព័ន្ធ​រាប់​រយ​នាក់ ​បាន​ឡោម​ព័ទ្ធ​ជំរំ​ដោយ​កំហឹង​។ ពួកគេបាន​ដុត​រថយន្ត Assam Rifles និងបាន​ប៉ះទង្គិច​ជាមួយ​ទាហាន​ដោយ​ប្រើ​អាវុធ” ។

គួរ​បញ្ជាក់​ថា​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ឥណ្ឌា​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​មីយ៉ាន់ម៉ា​ ឲ្យ​បណ្ដេញ​ពួក​ឧទ្ទាម​ចេញ​ពី​មូលដ្ឋាន​នៅ​ក្នុង​ព្រៃ​ក្រាស់​ នៃ​តំបន់​ដែល​មាន​ព្រំប្រទល់​ជាប់ Nagaland, Manipur និង Arunachal Pradesh ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម