ព័ត៌មានអន្ដរជាតិ
កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បើករថយន្តបំបុកក្រុមបាតុករ ស្លាប់មនុស្ស៥នាក់
មនុស្សចំនួន៥នាក់ត្រូវបានសម្លាប់ និង១៥នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បើករថយន្តបំបុកក្រុមបាតុករដែលកំពុងតវ៉ាប្រឆាំងរដ្ឋប្រហារកាលពីព្រឹកថ្ងៃអាទិត្យទី៥ខែធ្នូនៅទីក្រុង យ៉ាំងហ្គោន។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់រ៉យទ័រថា មនុស្សរាប់សិបនាក់ក៏បានរងរបួសផងដែរ។
ការតវ៉ាមួយទៀត ត្រូវបានធ្វើឡើងក្នុងទីក្រុងយ៉ាំងហ្គោន នៅពេលរសៀល បើទោះបីជាមានអំពើហិង្សាពេលព្រឹកក៏ដោយ។ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ លើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យថា “យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះយោធាភេរវករ ដែលបានសម្លាប់អ្នកតវ៉ាដោយសន្តិវិធីយ៉ាងព្រៃផ្សៃ និងអមនុស្សធម៌”។

នៅក្នុងឧបទ្ទវហេតុនេះ ការតវ៉ា “Flash Mob” នៅទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំជាងគេរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានរំខាន ប៉ុន្មាននាទីបន្ទាប់ពីចាប់ផ្តើម។
សាក្សីនិយាយថា រថយន្តមួយគ្រឿងដែលទាហានកាន់កាប់ បានបុកហ្វូងមនុស្សពីខាងក្រោយ ហើយដេញតាមក្រោយក្រុមអ្នកតវ៉ាដែលបែកខ្ញែកគ្នា។

អ្នកនាំពាក្យយោធា មិនបានលើកទូរស័ព្ទដើម្បីស្វែងរកការអធិប្បាយទេកាលពីថ្ងៃអាទិត្យ។
បាតុកម្មប្រឆាំងយោធា កំពុងបន្តថ្វីបើមានការសម្លាប់មនុស្សជាង១,៣០០នាក់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមកក៏ដោយ។ ការតវ៉ាជាញឹកញាប់គឺជាក្រុមតូចៗ ដែលបង្ហាញការប្រឆាំងនឹងការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដែលដឹកនាំដោយម្ចាស់ជ័យលាភីពានរង្វាន់ណូបែលលោកស្រី អ៊ុងសាន ស៊ូជី និងការវិលត្រឡប់នៃការគ្រប់គ្រងដោយយោធា៕
ប្រែសម្រូល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មនុស្សកកកុញសម្រុកទៅវត្ត ដើរធ្លាក់ផ្លូវ លង់ទឹកស្លាប់១៥នាក់នៅ មីយ៉ាន់ម៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ